ព័ត៌មាន
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្ដសៀមរាប
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន៣៧ប្រទេស។

ឯកឧត្ដម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះ ជាលើកទី២ ដោយលើកទីមួយនៅធ្វើឡើងកាលពីឆ្នាំ២០១៩ និងលើកទី២ នៅឆ្នាំ២០២៥នេះ ។ ឯកឧត្ដមបន្ដថា នៅក្នុងកិច្ចប្រជុំមានរៀបចំបើកសិក្ខាសាលាព្រមៗគ្នាចំនួន៧ ហើយនៅក្នុងសិក្ខាសាលាបានធ្វើបទបង្ហាញពីការវិវឌ្ឍន៍យុគ្គសម័យឌីជីថល បញ្ញាសុប្បនិមិត្ដ ជាពិសេសពាក់ព័ន្ធនឹងយុវជន និងស្ដ្រីក្នុងវិស័យព័ត៌មាន ឌីជីថល និងអេអាយ ដោយមានវាគ្មិនមកពីតាមតំបន់សំខាន់ៗ ជាពិសេស មកពីសម្ព័ន្ធភាពដែលជាដៃគូរអង្គការAIDB។ ឯកឧត្តម បានមានប្រសាសន៍ថាកម្ពុជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីប្រទេស៣៧ប្រទេសគឺជាអំណះអំណាងមួយយ៉ាងជាក់ស្ដែងថា កម្ពុជាជាប្រទេសពិតជាមានសុខសន្តិភាព គឺជាប្រទេសដែលអាចទទួលក្នុងការៀបចំកម្រិតអន្តរជាតិនេះ។ប្រជាជាពលរដ្ឋកម្ពុជាយើងដែលផ្ដល់នូវស្នាមញញឺម ការផ្ដល់នូវភាពរាក់ទាក់ ការផ្ដល់នូវស្នាមញញឹមចាត់ទុកថា ភ្ញៀវទាំងអស់សុទ្ធសឹងជាក្នុងចង្កោមគ្រួសារតែមួយ ប្រជាពលរដ្ឋកម្ពុជាស្រស់ស្រាយញញឹមរាក់ទាក់ ហើយកម្ពុជាមានសន្តិភាពយ៉ាងពិតប្រាកដ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា បើពិនិត្យទៅលើបណ្តាប្រទេសក្នុងតំបន់ គឺកម្ពុជា ជាប្រទេសមួយដែលមានភាពសកម្ម ក្នុងនេះតំណាងក្រសួងព័ត៌មានរបស់យើងមានសមត្ថភាព មានគំនិត ក៏ដូចជាមានយោបល់ ចូលរួមកិច្ចប្រជុំ ដោយភាពសកម្មបំផុត។ ក្រៅពីនេះកម្ពុជាបច្ចុប្បន្នគេមើលឃើញមិនដូចអតីតកាលទេ ដោយកម្ពុជាសម័យតេជោ កម្ពុជាសម័យធិបតី កម្ពុជា ជាប្រទេសមួយរីកលូតលាស់ មានការរីកចម្រើន ហើយធនធានមនុស្សក៏មានការកើនឡើង សមត្ថភាពមន្រ្តីរបស់យើង ក៏កាន់តែខ្ពស់។សូមជម្រាបជូនថា នេះជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ដែលលើកទី១រៀបចំនៅឆ្នាំ២០១៩ នៅលើទឹកដីសៀមរាបអង្គរផងដែរ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព