ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងព័ត៌មានរម្លឹកដល់យុវជនកុំវាយប្រហារអ្នកដទៃតាម Cyber bulling ដែលធ្វើឱ្យជនរងគ្រោះបាក់ទឹកចិត្ត
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មកពីបណ្តាប្រទេសចំនួន២៦ ដែលបានចូលរួមក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ឯកឧត្តមបានរដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នយុវជននៅក្នុងប្រទេសកម្ពុជាមានការយល់ដឹងច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដោយនៅក្នុងដៃរបស់ពួកគេមានទូរស័ព្ទSmart Phone។ ទទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរម្លឹកដល់យុវជនត្រូវប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ជៀងវាងការបង្កបញ្ហា និងរំលោភបំពានច្បាប់ដែលអាចប្រឈមមុខនឹងច្បាប់ និងម្យ៉ាងវិញទៀត កុំវាយប្រហារអ្នកដដៃតាមប្រព័ន្ធ cyber bulling ដែលធ្វើឱ្យជនរងគ្រោះបាក់ទឹកចិត្តរហូតឈានដល់ការសម្លាប់ខ្លួន។
យុវជនបានលើកឡើងដែរថា ពេលបានចូលរួមក្នុងសិក្ខាសិលានាពេលនេះ ទទួលបានចំណេះដឹងច្រើនពីបច្ចេកវិទ្យា និងប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យានេះជាប្រយោជន៍ដល់សង្គមជាតិ។
ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេសនៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព