ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល៖ “បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ”
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា ស្តីពីក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ ដែលដឹកនាំបង្រៀនដោយ ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីប្រឹក្សា និងជាសាស្ត្រាចារ្យ បង្រៀនមុខវិជ្ជា ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មាននិស្សិតចូលរួមសរុបប្រមាណ ៣៥០នាក់។
ជាកិច្ចបើកវគ្គក្នុងកម្មវិធីសិក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី បានលើកឡើងអំពីមេរៀនគុណតម្លៃនៃអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ ដោយត្រូវមានឥរិយាបថល្អ ក្រមសីលធម៌ ទទួលខុសត្រូវ ឧត្តមគតិ ស្រឡាញ់វិជ្ជាជីវៈ ព្រហ្មវិហាធម៌ និងគោរពអ្នកជំងឺ។
ជាមួយគ្នានោះដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ដោយបានសង្កត់ធ្ងន់ថា អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា ធ្វើយ៉ាងណាឱ្យអ្នកជំងឺមានក្តីសង្ឃឹម និងជឿជាក់ និងធ្វើឱ្យចេញជាលទ្ធផលវិជ្ជមាន ព្រមទាំងបានណែនាំឱ្យវគ្គសិក្សានេះមានគុណភាព និងត្រូវរៀបចំឱ្យមាននិរន្តភាព មានភាពប្រសើរជាងមុន និងធ្វើការវាយតម្លៃផងដែរ ស្តីពីសមត្ថភាព នៃការចូលរួមវគ្គសិក្សានេះ។
ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា ក្នុងវិស័យសុខាភិបាល នៅខ្វះនូវធនធានមនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ ទាំងចំនួន និងគុណភាព ហើយការខ្វះខាតនេះ គឺធ្វើឱ្យមានភាពខ្សោយនៃការគិតគូពិចារណាក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ដូច្នេះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវតែពង្រឹងក្នុងការលើកម្ពស់នូវគុណភាពនៃក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រនេះ ឱ្យបានប្រសើរឡើង និងឆាប់រហ័ស។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានលះបង់ពេលវេលា និងការច្នៃប្រឌិតខ្ពស់ ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលនិស្សិត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យមានគុណភាពកាន់តែប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពក្រមសីលធម៌វិជ្ជាសុខាភិបាល៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព