ព័ត៌មាន
អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ
ចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ន ដើម្បីឈានទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។
ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងដោយសារការបញ្ជូនចរន្តអគ្គិសនី តាមបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលខាងលើ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លង ខ្សែបណ្តាញបញ្ជូន ក្នុងទឹកដីនៃខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហាមឡើង បង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព