ព័ត៌មាន
[UPDATE] អ្នកស្លាប់កើនដល់ជិត ៣០នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់កងទ័ពអាកាសបង់ក្លាដែស
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារ (២២ កក្កដា) នេះថា មនុស្សយ៉ាងហោចណាស់ ២៧នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់បុកបរិវេណមហាវិទ្យាល័យ និងសាលារៀនក្នុងទីក្រុងដាកា ដោយមនុស្សប្រមាណជិត ៩០នាក់ រួមទាំងកុមារជាច្រើន កំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ ខណៈប្រភពពីសារព័ត៌មាន AP បាននិយាយថាមានអ្នករបួសលើសពី ១៧០នាក់។

យន្តហោះ F-7 BGI បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនៅម៉ោងក្នុងស្រុក ០១:០៦នាទីរសៀល កាលពីថ្ងៃចន្ទ ពីមូលដ្ឋានទ័ពអាកាស Kurmitola នៅរដ្ឋធានីដាកា ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ។ យោធានិយាយថា យន្តហោះនោះបានជួបប្រទះនឹងបញ្ហាម៉ាស៊ីនទើបបណ្ដាលឱ្យធ្លាក់។
លោក Sayedur Rahman ជំនួយការពិសេសរបស់ប្រធានទីប្រឹក្សាសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា មនុស្ស ២៤នាក់បានស្លាប់និង ៨៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសរលាកពីគ្រោះថ្នាក់នេះ។
រដ្ឋាភិបាលបានប្រកាសជាថ្ងៃកាន់ទុក្ខមួយថ្ងៃ ដោយបង្ហូតទង់ជាតិពាក់កណ្តាលដង និងការអធិស្ឋានពិសេសនៅគ្រប់ទីសក្ការៈបូជា។ យោធានិយាយថា អាកាសយានិកស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ ដោយបន្ថែមថា គណៈកម្មាធិការមួយត្រូវបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុពិតប្រាកដ៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព