ព័ត៌មាន
ក្រសួងមុខងារសាធារណៈពង្រឹងនីតិវិធីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និងការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ ដឹកនាំដោយ លោក មាស ពេជ្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងនីតិវិធីនៃការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និងពង្រឹងនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ មានចំនួនប្រមាណ ១៥០នាក់។
កិច្ចប្រជុំនេះ គឺជាការចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាននានាពាក់ព័ន្ធគោលការណ៍ និងនីតិវិធីអនុវត្ត៖ ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ, ការគិតគូរក្នុងក្របខណ្ឌពេលវេលាចំពោះការស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់កិត្តិយសមុនចូលនិវត្តន៍ឱ្យបានមួយឆ្នាំមុនពេលសាមីមន្ត្រីត្រូវចូលនិវត្តន៍, ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍, ការស្នើសុំកិច្ចសហការ ករណីមន្រ្តីរាជការត្រូវដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងដំឡើងថ្នាក់កិត្តិយសជាមួយគ្នានៅមួយឆ្នាំមុនឆ្នាំត្រូវចូលនិវត្តន៍ និងការធ្វើបម្រែបម្រួលស្ថានភាពរដ្ឋបាលក្រោយពេលដំឡើងឋានន្តរស័ក្តិ ថ្នាក់រួច ក៏ដូចជាបញ្ហាផ្សេងៗដែលបានជួបប្រទះក្នុងការអនុវត្ត។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាលើការសាកល្បងគិតអំពីនីតិវិធី និងក្របខណ្ឌពេលវេលា លើការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ និងថ្នាក់កិត្តិយសសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដល់អាយុចូលនិវត្តន៍ក្នុងឆ្នាំ២០២៦ និងការដំឡើងថ្នាក់ប្រចាំឆ្នាំជូនមន្រ្តីដែលត្រូវចូលនិវត្តន៍ក្នុងឆ្នាំ២០២៧ ផងដែរ។
សូមជម្រាបថា «ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្រ្តីរាជការស៊ីវិល» ត្រូវអនុវត្តអនុលោមមាត្រា២០ និងមាត្រាបន្តបន្ទាប់នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការគិតគូរដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្ត្រីរាជការស៊ីវិលប្រចាំឆ្នាំ ត្រូវគិតចំពោះមន្ត្រីរាជការស៊ីវិលដែលខិតខំបម្រើការងារពិតប្រាកដ និងមានរយៈពេលអប្បបរមានៃការឡើងថ្នាក់ត្រូវកម្រិត ២(ពីរ) ឆ្នាំ គិតមកដល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។ ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ គ្រប់ក្រសួង ស្ថាប័នត្រូវផ្ដល់សំណុំឯកសារមកដល់ក្រសួងមុខងារសាធារណៈ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករា រៀងរាល់ឆ្នាំ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ និងផ្តល់ទិដ្ឋាការជូនបានទាន់ពេលវេលា។ ចំពោះមន្ត្រីរាជការស៊ីវិលដែលឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ ត្រូវស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដោយសំអាងលើសញ្ញាបត្រពិតប្រាកដ អនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវធ្វើលិខិតមកក្រសួងមុខងារសាធារណៈ តែមួយលើកប៉ុណ្ណោះគឺក្នុងខែសីហា រៀងរាល់ឆ្នាំ។ ដោយឡែកចំពោះករណីមន្ត្រីរាជការដែលដល់អាយុចូលនិវត្តន៍នៅឆ្នាំបន្ទាប់(ការដំឡើងឋានន្តរស័ក្តិកិត្តិយស) គ្រប់ក្រសួង ស្ថាប័នត្រូវលើកសំណើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដូចមានចែងក្នុងមាត្រា៣២ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មកក្រសួងមុខងារសាធារណៈ យ៉ាងតិចមួយឆ្នាំមុនពេលចូលនិវត្តន៍ ដើម្បីឱ្យក្រសួងមុខងារសាធារណៈ មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តល់ទិដ្ឋាការជូន និងធ្វើការបម្រែបម្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ(បៀវត្ស) និងបោះពុម្ពសលាកបត្រចូលនិវត្តន៍ឱ្យស្របតាមឋានន្តរស័ក្តិ និងថ្នាក់ចុងក្រោយ។
ចំពោះ «ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍» ត្រូវអនុវត្តអនុលោមតាម សារាចរលេខ ០៥ សរ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលនីតិវិធីនៃការដាក់មន្រ្តីរាជការឱ្យចូលនិវត្តន៍៕







-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង