ព័ត៌មាន
មន្ត្រីវប្បធម៌ជាង១០០នាក់ ទទួលការបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន
សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី៣ ក្រុមទី២) សម្រាប់មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ។
លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ បានផ្តោតលើការអភិវឌ្ឍឱ្យកាន់តែប្រសើរ ឡើងនូវកម្មវិធីសិក្សា វិធីសាស្ត្រនៃការបង្រៀន សំដៅបង្កើននូវគុណភាព ប្រសិទ្ធភាពនៃការបង្រៀន របស់លោកគ្រូ អ្នកគ្រូ ដែលជាកូនសោរដ៏សំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សជំនាន់ក្រោយ ឱ្យក្លាយទៅជាមូលធនមនុស្សវិស័យវប្បធម៌ដ៏មានសក្តានុពលនាពេលអនាគត។ តាមកម្មវិធីដែលបានគ្រោងទុកវគ្គបណ្តុះបណ្តាលលើកនេះ សាលាបានកំណត់យកមុខវិជ្ជា សំខាន់គឺវិធីសាស្ត្រអនុវត្តន៍ ចំនួន២ ក្នុងនោះរួមមាន៖
ទី១. ការអភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោកបណ្ឌិត សឿង សុផា គ្រូឧទ្ទេសកម្រិតឧត្តម នៃវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា។
ទី២. ការអភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោក ផ្លុង តូន អនុប្រធានក្រុមបច្ចេកទេសសីលធម៌ ពលរដ្ឋ និងទស្សនវិជ្ជា និងជាគ្រូឧទ្ទេសកម្រិតឧត្តម នៃវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់វគ្គសិក្សានេះសាលាបានកំណត់ជ្រើសយកមន្រ្តីរាជការ និងគ្រូបង្រៀន សរុបចំនួន ១០២នាក់ ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ៥០នាក់ មកពីសាលាមធ្យមវិចិត្រសិល្បៈ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានមានប្រសាសន៍ថា គិតមកដល់ថ្ងៃនេះ យើងបានបើកវគ្គបណ្តុះបណ្តាលចំនួន៦លើករួចមកហើយ ក្នុងរយៈពេល០៣ឆ្នាំកន្លងមក ដោយមួយឆ្នាំយើងបើកវគ្គបណ្តុះបណ្តាលចំនួន២លើក ក្នុងជំហានទី១ ជំហានទី២ និងជំហានទី៣ ដែលសរុបនៃការចូលរួមរៀនសូត្រនេះ បានសិក្ខាកាម អ្នកគ្រូ លោកគ្រូ ចំនួនជាង២០០នាក់។
នាឱកាសនោះដែលឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ជាការពិតណាស់វគ្គបណ្តុះបណ្តាល ដែលសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌បានរៀបចំនៅថ្ងៃនេះ គឺផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងគោលនយោបាយស្តីពីធនធានមនុស្សគ្រប់វិស័យជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ជំនឿទុកចិត្ត ហើយវាក៏ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស សំដៅលើការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាដើម ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការនៃការផ្តល់សេវាអប់រំដល់សិស្ស លើចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងជំនាញមរតកដូនតាឱ្យស្របតាមស្តង់ដារជាតិ តំបន់ និងអន្តរជាតិ៕ អត្ថបទ រដ្ឋា







-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ