ព័ត៌មាន
សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង សាងសង់ផ្ទះ និងផ្តល់ដីអោយអតីតយុទ្ធជនបាន១០៥ខ្នង និងកំពុងបន្តសាងសង់១០០ខ្នងទៀត
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះបានអោយដឹងថា នៅឆ្នាំ២០២២ សមាគមអតីតយុទ្ធជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជន បានសាងសង់ផ្ទះ និងប្រគល់ដីជូនអតីតយុទ្ធជន បានចំនួន១០៥ខ្នង និងកំពុងបន្តសាងសង់ផ្ទះធ្វើពីបេតុងចំនួន១០០ខ្នងបន្ថែមទៀតជូនអតីតយុទ្ធជន ដែលមកដល់ពេលនេះក្រុមការងារ សាងសង់បានចំនួន៣៧ខ្នងរួចហើយ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បន្តថា៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងឆ្នាំ២០២២ សម្តេចទាំងពីរ បានប្រគល់អំណោយជូនអតីតយុទ្ធជននូវដី និងផ្ទះ ជូនអតីតយុទ្ធជនចំនួន១០៥ខ្នង ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីតបស្នងនូវគុណបំណាច់នៃការបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិរបស់ពួកគាត់ ហើយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងនឹករលឹក និងគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជនទាំងអស់។ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីតយុទ្ធជនបន្ថែមទៀត ដោយសម្តេចបានប្រគល់ដី និងផ្ទះចំនួន១០០ខ្នងទៀតជូនអតីតយុទ្ធជនដែលគ្មានដី និងផ្ទះរស់នៅ។ មកដល់ពេលនេះក្រុមការងារបានសាងសង់បានផ្ទះចំនួន៣៧ខ្នងហើយ។
អតីតយុទ្ធជន ដែលទទួលបានដី និងផ្ទះ បានសម្តែងការរីករាយ ហើយក៏បានប្រកាសបង្ហាញពីចងចាំ និងដឹងគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់ជានិច្ច។ ពួកគាត់បានលើកឡើងថាដី និងផ្ទះ ដែលជាការរៀបចំជូនដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងជីវិត។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកមិនដែលភ្លេចនូវគុណបំណាច់របស់បងប្អូនអតីយុទ្ធជនយើងនោះឡើយ។ ប្រទេសមានភាពសុខសន្តិភាព និងសុខសាន្តត្រាណបែបនេះ គឺដោយសារការធ្វើពលីកម្មរបស់បងប្អូននេះហើយ។ ដូច្នេះជាតិ និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ឆ្លើយតប និងដោះស្រាយរាល់បញ្ហាក្នុងជីវភាព ដើម្បីឱ្យស័ក្តិសមនឹងការលះបង់របស់បងប្អូន៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
