ព័ត៌មាន
ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ អញ្ជើញបើកសិក្ខាសាលា ស្តីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ រយៈពេល៣ថ្ងៃ នៅខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ (Open and Big Data) ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។
សិក្ខាសាលានេះ មានគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងជាចម្បងអំពីការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ (Big Data and Data Science) សម្រាប់ស្ថិតិផ្លូវការ ដែលមានលក្ខណៈឌីជីថល ឬ តាមប្រព័ន្ធបណ្តាញអ៊ិនធឺណិត ហើយសិក្ខាកាមនឹងយល់ដឹងអំពីការវិវត្តន៍នៃប្រមូលទិន្នន័យស្ថិតិ ដែលមានការរីកចម្រើននាពេលបច្ចុប្បន្ន ឱកាសនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ និយមន័យទិន្នន័យធំ និងបានអនុវត្តនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ស្ថិតិទេសចរណ៍ និងសម្រាប់ ស្ថិតិសន្ទស្សន៍ថ្លៃទំនិញ (CPI) ស្ថិតិផ្លូវការផ្សេងៗទៀត ដែលធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសរបស់ វិទ្យាស្ថានជាតិស្ថិតិ និងការប្រើប្រាស់ទិន្នន័យបើកចំហ សម្រាប់ជាធាតុចូលក្នុងការធ្វើសេចក្តីសម្រេចចិត្ត និង រៀបចំគោលនយោបាយផ្សេងៗផងដែរ។
តាមរយៈសិក្ខាសាលានេះឯកឧត្តម រិន វីរៈ មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នក នាងកញ្ញាទាំងអស់ដែលជាតំណាងមន្ទីរស្ថាប័ន នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗ ព្រមទាំងយល់ដឹងកាន់តែទូលំទូលាយអំពីការប្រើប្រាស់ ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រ សម្រាប់ស្ថិតិផ្លូវការ ក៏ដូចជាទិន្នន័យបើកចំហផងដែរ។
ជាទីបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចូលរួម ពិភាក្សាផ្តល់យោបល់ និងសូមឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅតាមកម្មវិធី ប្រកបដោយជោគជ័យ។















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព