ព័ត៌មាន
ក្រុមការងារចម្រុះចុះធ្វើបច្ចុប្បន្នភាពយានដ្ឋានជួសជុលរថយន្តនៅខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់
ក្នុងរយៈពេល២ថ្ងៃនេះ ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តព្រះវិហារ និងមន្ត្រីរដ្ឋបាលស្រុកទាំងបី រួមមាន ស្រុកគូលែន ស្រុករវៀង និងស្រុកសង្គមថ្មី បានសហការគ្នាចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពយានដ្ឋានជួសជុលរថយន្តចំនួន ១១ ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
គោលបំណងសំខាន់នៃការចុះអនុវត្តនេះ ត្រូវបានលោក សំ លាងទ្រី បញ្ជាក់ថា ដើម្បីជំរុញម្ចាស់យានដ្ឋានដែលទើបនឹងបង្កើតថ្មីឱ្យមកស្នើសុំចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ និងណែនាំដល់យានដ្ឋានដែលលិខិតអនុញ្ញាតបានផុតសុពលភាព ឱ្យរួសរាន់មកបន្តលិខិតអនុញ្ញាតនៅច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនម្ចាស់យានដ្ឋានជួសជុល និងកែច្នៃរថយន្តទាំងអស់ក្នុងខេត្ត សូមចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានខ្ជាប់ខ្ជួន។ សូមម្ចាស់យានដ្ឋាន កុំកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ដែលអាចផ្ទុយនឹងច្បាប់ និងបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ។ ជាពិសេស សូមមេត្តាណែនាំអ្នកបើកបរ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ការគោរពច្បាប់ទាំងអស់គ្នា គឺជាកាតព្វកិច្ចដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព