ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារត្រីមាសទី៣
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ព្រមទាំងឯកឧត្តម លោក លោកស្រីជាអនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារ រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន បានជួបប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅត្រីមាសទី៣ នៅសាលប្រជុំរដ្ឋបាលស្រុកព្រះនេត្រព្រះ។
នៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ ដែលរួមសាមគ្គីគ្នាជាធ្លុងមួយ និងសម្រេចបានសមិទ្ធផលការងារជាច្រើនក្នុងរយ:ពេល៣ខែកន្លងទៅ ជាពិសេសការធ្វើវេទិកាសាធារណ:, ការដោះស្រាយបញ្ហាប្រឈមនានា, ការកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនបងប្អូនប្រជាពលដ្ឋ, ការធ្វើសកម្មភាពផ្សារភ្ជាប់នឹងមូលដ្ឋាន និងការពង្រឹងសេវាសាធារណ:កាន់តែល្អប្រសើរ។
មុននឹងបញ្ចប់ ឯកឧត្តម គង់ ច័ន្ទវាសនា បានកំណត់ទិសដៅការងារមួយចំនួនសម្រាប់ការអនុវត្តក្នុងត្រីមាសទី៣នេះ និងបានលើកទឹកចិត្តក្រុមការងារ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋាន សហការអនុវត្តឱ្យសម្រេចបានជោគជ័យ។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព