ព័ត៌មាន
កម្ពុជារៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូចូលរួមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ី លើកទី២០
ក្រសួងព័ត៌មាននៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សពផ្សាយ អាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅខេត្តសៀមរាប ដោយមានការអញ្ជើជាអធិបតីពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន។
នៅក្នុងពិធី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ឯកឧត្តមបានសំដែងការអបអរសាទរចំពោះវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកដើម្បីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ( AIBD) ក្នុងខួបលើកទី 20 នៃការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(AMS)។ ក្នុងរយៈពេលពីរទស្សវត្សរ៍ AMS បានបង្កើតជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ការសន្ទនា ការសហការ និងការច្នៃប្រឌិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ។ ឯកឧត្តមបន្តថា ពេញមួយថ្ងៃនេះ ការចែករំលែកចំណេះដឹង ជាពិសេសទាក់ទងនឹងឧបករណ៍ឌីជីថលថ្មី យន្តការផ្ទៀងផ្ទាត់ និងយុទ្ធសាស្ត្រអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ បានផ្តល់ឱ្យយើងនូវការយល់ដឹងថ្មីៗ និងវិធីសាស្រ្តជាក់ស្តែង ដើម្បីកសាងការយល់ដឹងជាសាធារណៈ និងពង្រឹងភាពធន់នឹងព័ត៌មានមិនពិត។
នៅក្នុងពិធីជប់លៀងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ និងភ្ញៀវកិត្តិយសសំខាន់ៗ និងពិធីប្រគល់ពានរង្វាន់កម្មវិធីឆ្នើម សម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ។
គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ អត្ថបទ៖ទូច សោភ័ណ
















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព