ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការរំលោភបំពានគ្រប់ទម្រង់លើកុមារកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានគ្រប់ទម្រង់ដល់កុមារកម្ពុជា ខណៈការណ៍នេះរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បី គាំពារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កុមារគឺជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក ហើយបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ និងបានដាក់ចេញនូវផែនការណ៍សកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ហើយនៅក្នុងនោះក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានកំពុងដើរតួនាទី, ការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទង់ និងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការឆ្នាំ២០១៩-២០២៩ ជាមួយចក្ខុវិស័យ ដោយធានាឲ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានសិទ្ធិស្មើគ្នា ដូចមានចែកនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធចូលរួម និងគោលបំណងពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទះក្រឡាគ្នាជាដើម។
ទាក់ទងនឹងកិច្ចគាំពារដល់កុមារនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថ្លែងអំណរ គុណចំពោះភាគីទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការនេះនាពេលកន្លងមកក៏ដូចជា បច្ចុប្បន្ន និងទៅអនាគត ហើយសម្តេចក៏បានប្រកាសត្រូវការអង្គការសង្គមស៊ីវិល ដែលជួយកម្ពុជាដោយបេះដូងពិតប្រាកដ ហើយរាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រ និងកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ ដើម្បីកុមារកម្ពុជានោះ៕អត្ថបទ៖ បាន ចក់










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព