ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ចូលរួមសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ១៨ទីតាំង ក្នុងខេត្តតាកែវ ប្រមាណ ៤០០០នាក់ តាមប្រព័ន្ធវីដេអូ ZOOM
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ១៨ ទីតាំង ក្នុងខេត្តតាកែវ ប្រមាណ ៤ ០០០ នាក់ តាមប្រព័ន្ធវីដេអូ ZOOM។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃ ក.ប.ទ. មន្ទីរ ប.ទ. ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូប្រចាំ ម.ប.ស. ផងដែរ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែករបស់ ក.ប.ទ. ក្នុងជួយលើកការអប់រំជំនាញបច្ចេកទេសក្នុងវិស័យឌីជីថល ដែលជាវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ ក.ប.ទ. ដើម្បីសម្រេចបាននូវការកសាងពលរដ្ឋឌីជីថល ដូចជា ១) ការផ្តល់អាហារូបករណ៍ជំនាញឌីជីថលប្រមាណ ៦០០ កន្លែងក្នុងមួយឆ្នាំ និងការផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ដល់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A, B ឬ C ២) ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រ-វិញ្ញាបនបត្រពាក់ព័ន្ធនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ និង ៣) ការដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (UMS) ជាអាទិ៍ ដែលសកម្មភាពទាំងនេះ គាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំ និងដំបូន្មានមួយចំនួនបន្ថែមទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យខិតខំប្រឹងប្រែងសិក្សាខ្ជាប់ខ្ជួនដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រឡងនៅក្នុងខែសីហា ខាងមុខ ហើយក៏ត្រូវមានក្តីសង្ឃឹមនៅក្នុងជីវិត ប្រឹងប្រែងស្វែងរកចំណេះដឹង ចំណេះធ្វើ និងកំណត់អំពីទិសដៅនៃជីវិតឱ្យបានច្បាស់លាស់ ទើបអាចទទួលជោគជ័យនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ជាពុទ្ធិសំខាន់នៅក្នុងជីវិតដែលអាចធ្វើឱ្យសិស្សនីមួយៗអាចទទួលបានភាពជោគជ័យបាន ឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការខិតខំព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចសួរសំណួរដោយផ្ទាល់មក ដើម្បីឯកឧត្តមរដ្ឋមន្ត្រី អាចបកស្រាយជូនម្ចាស់សំណួរផង ក៏ដូចជាផ្តល់ជាព័ត៌មានជូនទៅសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងជំនួបនេះផងដែរ។

សូមជម្រាបជូនថា គម្រោង ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និងសហគមន៍ទូទៅ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើន។ ដោយមានការគាំទ្រ និងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ និងធ្វើជាសាលប្រជុំពីចម្ងាយ ២) បន្ទប់បណ្តុះបណ្តាល សម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ៣) ប៉ុស្តិ៍ប្រៃសណីយ៍ សម្រាប់ផ្តល់សេវាទទួលនិងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាជននៅសហគមន៍ និង ៤) សាលសាធារណៈ សម្រាប់ប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀត៕







-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន5 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន2 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ