ព័ត៌មាន
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តលើការអភិវឌ្ឍវិស័យសំខាន់ៗ បម្រើដល់សេដ្ឋកិច្ចទៅកាន់អន្តរជាតិ
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តទៅកាន់អង្គការសហប្រជាជាតិ ក្នុងការចូលរួមសម្រេចរបៀបវារៈសកល តាមរយៈការដាក់ចេញនូវគំនិតផ្តួតផ្តើម សម្រាប់ពង្រឹងភាពអង់អាចស្ត្រី, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឌីជីថលនវានុវត្តន៍, ការពង្រឹងអភិបាលកិច្ចជលផល, និងការ លើកកម្ពស់នៃការសម្រេចចិត្តប្រកបដោយបរិយាប័ន្ន។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នៃវេទិកានយោបាយជាន់ខ្ពស់ឆ្នាំ២០២៥ ដែលជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហ ប្រជាជាតិ សម្រាប់តាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដែលបានរៀបចំឡើង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។
វេទិកាដ៏សំខាន់នេះ បានលើកឡើងក្រោមមូលបទ ស្តីពីការជំរុញដំណោះស្រាយផ្អែកលើសក្ខីសកម្ម និងវិទ្យាសាស្ត្រប្រកប ដោយចីរភាព និងបរិយាប័ន្ន ចំពោះរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ដោយមិនទុកនរណាម្នាក់ចោល។ តំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក និងតំណាងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាតួអង្គពាក់ព័ន្ធរួមមាន៖ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បានប្រជុំពិភាក្សាលើគោលនយោបាយ សម្រាប់ពន្លឿនការ អនុវត្តរបៀបវារៈឆ្នាំ២០៣០ ដោយត្រួតពិនិត្យលម្អិតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗមួយចំនួន ដែលមានភាព ប្រទាក់ក្រឡាគ្នា ជាមួយគោលដៅដទៃទៀតរួមមាន សុខភាពល្អ និងសុខុមាលភាព (គោលដៅទី៣), សមភាពយេនឌ័រ (គោលដៅទី ៥), ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (គោលដៅទី៨), ជីវិតក្រោមទឹក (គោលដៅទី១៤) និងភាពជាដៃគូ (គោលដៅទី១៧)។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់រាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា ក្នុងការអភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាមរ៉ាំរៃ ទៅជាប្រទេសមានសន្តិភាព និងសេចក្តីថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ជាពិសេសរបស់កម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាព, ការគោរពច្បាប់អន្តរជាតិ និងការឈានទៅ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចអំពីអភិក្រម និងការប្តេជ្ញាចិត្តគួរឱ្យកត់សម្គាល់មួយចំនួនរបស់កម្ពុជា ដែលឆ្លើយតបទៅ នឹងការចូលរួមសម្រេចរបៀបវារៈសកលរួមមាន៖ ការប្តេជ្ញាចិត្តលុបបំបាត់មេរោគ/ជំងឺអេដស៍ (គាំទ្រដល់គោលដៅទី៣), ការដាក់ចេញ នូវគំនិតផ្តួតផ្តើមសម្រាប់ពង្រឹងភាពអង់អាចស្ត្រី (គោលដៅទី៤), ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឌីជីថលនវានុវត្តន៍ (គោលដៅទី៨), ការពង្រឹងអភិបាលកិច្ចជលផល (គោលដៅទី១៤), និងការលើកកម្ពស់ការសម្រេចចិត្តប្រកបដោយបរិយាប័ន្ន (គោលដៅទី១៧)៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព