ព័ត៌មាន
ផ្លូវអភិវឌ្ឍន៍ជនបទ បាន និងកំពុងប្រែក្លាយជីវភាពប្រជាពលរដ្ឋអោយធូរធារ និងបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់
កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ សមាជឹកគណៈកម្មាធិការធិការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងមន្ត្រីបច្ចេកទេសផ្លូវជនបទចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួប ដោយក្រាលគ្រួសក្រហមចំនួន៣ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស និងផ្លូវកៅស៊ូDBST១ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងផ្លូវទាំងនេះរួចមក ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំង៣ខ្សែនេះ បានអោយដឹងថា៖ ពីមុនផ្លូវទាំងនេះ គឺជាផ្លូវរទេះ និងមានជង្ហុគបែកភក់ជ្រាំក្នុងរដូវវស្សា និងហុយប៉ះពាល់ដល់សុខភាព រួមនិងពិបាកក្នុងការធ្វើដំណើរនៅរដូវប្រាំងផងដែរ។ ដោយការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកែលម្អផ្លូវជនបទអោយល្អប្រសើរ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៤កន្លងមក ផ្លូវទាំង៣ខ្សែនេះ បានប្រែក្លាយពីផ្លូវរទេះទៅជាផ្លូវក្រាលគ្រួសក្រហម និង១ខ្សែទៀតប្រែទៅជាផ្លូវកៅស៊ូDBST ងាយស្រួលក្នុងការធ្វើដំណើរទៅមក ការដឹកកសិផល និងការប្រើប្រាស់ផ្សេងៗទៀត។
ដោយឡែកឯកឧត្តម ចាន់ ដារ៉ុង បានថ្លែងថា៖ គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលើការងារបញ្ចប់សុពលភាព គម្រោងថែទាំផ្លូវជាលក្ខណៈខួបផ្លូវក្រាលគ្រួសក្រហមទាំង៣ខ្សែ និងផ្លូវកៅស៊ូDBST១ខ្សែខាងលើនេះ។ ការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែប្រវែងសរុប២១០០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ សាងសង់លូប្រអប់១កន្លែង ស្ថិតក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស, ឃុំសែប ឃុំតាជេស ឃុំស្រុកកំពង់ត្រឡាច, ឃុំស្វាយ ឃុំសេដ្ឋី ស្រុកសមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ផ្លូវកៅស៊ូDBST១ខ្សែ ប្រវែង៨០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ១៦០០ម៉ែត្រការ៉េ ឆ្លងកាត់ឃុំចោងម៉ោង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស, ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅសងខាងផ្លូវ សូមចូលរួមថែរក្សាផ្លូវក្រាលគ្រួសក្រហមទាំង៣ខ្សែ និងផ្លូវកៅស៊ូDBST១ខ្សែនេះ អោយបានល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ ការដឹកកសិផលនានា ការទៅមកសាលារៀន និងទៅកាន់មន្ទីរពេទ្យវត្តអារាម សំខាន់គឺការប្រើប្រាស់អោយបានយូរអង្វែង។ ៕ កាំង ហុងវាស្នា













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព