ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នឹងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានសហការជាមួយរដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នឹងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយ នៅសាលាខណ្ឌ៧មករា។
កម្មពិធីផ្សព្វផ្សាយនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី អ៊ូ ស៉ីថា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ, លោក កេត ឧត្តម អភិបាលរងតំណាងឲ្យលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា មានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ និងសង្កាត់ទាំង០៨ នៃរដ្ឋបាលខណ្ឌ៧មករា។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះដែរ លោក កេត ឧត្តម អភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌនៃរដ្ឋបាល ខណ្ឌ៧មករា មន្ត្រីរាជការ និងកងកម្លាំងក្នុងខណ្ឌទាំងមូល មានសេចក្តីសោមនស្សរីករាយក្រៃលែង ដល់អង្គភាពប្រឆាំងអំពើពុករលួយ បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំង អំពើពុករលួយ និងច្បាប់ស្តីពី វិសោធនកម្មប្រឆាំងអំពើពុករលួយ។
លោកស្រី អ៊ូ ស៉ីថា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងផងដែរថា កម្មវិធីចុះផ្សព្វផ្សាយនេះ មានគោលបំណងចែករំលែក ចំណេះដឹង បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន ជាពិសេសមន្រ្តីអនុវត្តន៍ការងារផ្ទាល់ ពីរូបភាព សកម្មភាពនៃអំពើពុករលួយ។ លោកស្រីបានបញ្ជាក់ បន្ថែមថា ពាក្យថាអំពើពុករលួយត្រូវបានគេនិយាយនិងស្គាល់ច្បាស់ ប៉ុន្តែគោលគំនិតនិងខ្លឹមសារនៃអំពើពុករលួយមិនត្រូវបានយល់ដឹងទូលំទូលាយនិងស៉ីជម្រៅនោះទេ។
លោកស្រីសង្កត់ធ្ងន់ថា បច្ចុប្បន្នអំពើពុករលួយភាគច្រើនតែងតែកើតឡើងនៅសកម្មភាព សូកប៉ាន់ ដូច្នេះក្នុងកម្មពីធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នឹងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយ ឲ្យមន្រ្តីជំនាញពាក់ព័ន្ធបានទទួលចំណេះដឹងបន្ថែមដើម្បីអនុវត្តន៍ ឲ្យត្រូវនៅ សញ្ញាណនៃអំពើពុករលួយ ,ការប្រឆាំងអំពើពុករលួយនៅកម្ពុជា, និតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ,បទល្មើសពុករលួយនិងទោស ជាពិសេសរបៀបដាក់ពាក្យបណ្ដឹង៕
អត្ថបទ៖ កុម្ភៈ












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព