ព័ត៌មាន
ទូតវៀតណាមគាំទ្រ១០០%លើកិច្ចសហប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមជួយកម្ពុជាលើការងារនេះ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប ដែលមានសមាសភាពពីក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា គ.ប.ឆ.ប គឺជាយន្តការបំពេញបន្ថែមលើយន្តការមានស្រាប់របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត។ ក្រោយការបង្កើតគ.ប.ឆ.ប. កម្ពុជាបានធ្វើការស្រាវជ្រាវស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងអនុវត្តវិធានការច្បាប់លើទីតាំងសង្ស័យ។
ឯកឧត្តមសន្តិបណ្ឌិតក៏បានជម្រាបជូនពីលទ្ធផលនៃប្រតិបត្តិការនាពេលថ្មីៗនេះ និងបានបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមបានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាថ្មីទេ។ បញ្ហានេះបានកើតឡើងមិនមែនតែនៅកម្ពុជាទេ គឺមាននៅប្រទេសផ្សេងជាច្រើនទៀត។ វៀតណាមសូមវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងលទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ។
ឯកឧត្តម បានគាំទ្រ១០០% លើកិច្ចសហប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមលក្ខណៈជួយទាំងការទប់ស្កាត់ និងការស្រាវជ្រាវ ស៊ើបអង្កេតក្នុងករណីមានសំណូមពរ។ លើសពីនេះ ឯកឧត្តម ផ្ទាល់ក៏បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ និងបានកត់សម្គាល់ថា ឧក្រិដ្ឋជនតែងបានរត់ពីប្រទេសមួយ ទៅប្រទេសមួយ។ វៀតណាមសូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្រ្កាប បោសសម្អាត និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ កន្លងមក។
ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈចំពោះវិធានការបន្ទាប់ សំដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការចែករំលែកព័ត៌មាន និងការសម្របសម្រួលបញ្ជូនពលរដ្ឋវៀតណាមពាក់ព័ន្ធ ត្រលប់ទៅមាតុប្រទេសវិញ៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព