ព័ត៌មាន
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាព្យួរអាជ្ញាបណ្ណកាស៊ីណូហេងហេង1នៅស្រុកស្នូលខេត្តក្រចេះ សង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥បានចុះហត្ថលេខា សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូរបស់ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណដែលមានកាស៊ីណូឆ្មោះហេង ហេង1 ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។
ការព្យួរអាជ្ញាបណ្ណកាស៊ីណូ របស់ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណដែលមានកាស៊ីណូឈ្មោះហេង ហេងនេះ បន្ទាប់ពីសមត្ថកិច្ចសង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ។
សេចក្តីសម្តេចបានបញ្ជាក់ថា ការព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG 1) រហូតដល់ក្រុមហ៊ុនបង្ហាញភស្តុតាងបញ្ជាក់ពីភាព ស្អាតសុំពុំបានប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីរកឃើញថា ក្រុមហ៊ុនពិតជាបានប្រព្រឹត្តិបទល្មើសពិតមែន,គ.ល.ក.នឹងដកហូតអាជ្ញាបណ្ណកាស៊ីណូ តាមនីតិវិធីជាធរមាន។
ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ មិនត្រូវលួចបើកដំណើរការអាជីវកម្មកាស៊ីណូ ជាដាច់ខាត។ ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ មានកាតព្វកិច្ចបង់ប្រាក់ផាកពិន័យ និងកម្រៃផ្សេងៗ ជូនគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធអាករ កាតព្វកិច្ច សវនកម្មប្រចាំឆ្នាំនiងកាតព្វកិច្ចផ្សេងទៀត និងត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និង ភាគីទីបី ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ ដែលមានកាស៊ីណូឈ្មោះ ហេង ហេង 1 ត្រូវយក អាជ្ញាបណ្ណកាស៊ីណូរលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មកតម្កល់ទុកនៅ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ រាល់សេចក្ដីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការ គ.ល.ក. អគ្គលេខាធិការរង គ.ល.ក. ប្រធាននាយកដ្ឋានក្រោមឱវាទអគ្គ លេខាធិការដ្ឋាននៃ គ.ល.ក. និងសាមីក្រុមហ៊ុន ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
បើយោងតាមរបាយការណ៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ គោរពផ្ញើជូន ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំង សង្ស័យមានសកម្មភាពប្រព្រឹត្តល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅចំណុចភូមិ ត្រពាំងស្រែ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១នាក់ ស្រី ៦១នាក់ មាន ៧សញ្ជាតិ រួមមាន៖ ជនជាតិចិនចំនួន ៦៤នាក់ ស្រី ៤នាក់ (ក្នុងនោះជនជាតិចិនតៃវ៉ាន់ចំនួន ៣នាក់ ស្រី ១នាក់), វៀតណាម ចំនួន ៨៥នាក់ ស្រី ២៥នាក់, ឥណ្ឌូនេស៊ីចំនួន ៦៧នាក់ ស្រី ២០នាក់, បង់ក្លាដេសចំនួន ១៥នាក់ ស្រី ០០នាក់, ថៃចំនួន ៧៨នាក់ ស្រី ១១នាក់, ឡាវ ១នាក់ ស្រី ១នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ១នាក់ ស្រី ០០នាក់។ ដកហូតសម្ភាររួមមាន កុំព្យូទ័រលើតុចំនួន ៤៥៦គ្រឿង និងទូរស័ព្ទដៃចំនួន ៣.០៥៥គ្រឿង។ បច្ចុប្បន្នជនបរទេសទេសទាំងនោះ កំពុងឃាត់ខ្លួន និងសម្ភារដកហូតរក្សាទុកនៅស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។
“គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តក្រចេះ នឹងបន្តធ្វើកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឺងម៉ាត់៕




-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន