ព័ត៌មាន
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
ភ្នំពេញ ៖ ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រ និងលើកទឹកចិត្ដដល់សហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ និង វាយតម្លៃភាពអនុលោមឱ្យកាន់តែទូលំទូលាយ ដើម្បីធានាដល់ផលិតផល សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងរបស់សហគ្រាសនីមួយៗ បាន អនុលោមតាមស្តង់ដា និងបទប្បញ្ញត្តិត្រឹមត្រូវ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វាយតម្លៃទទួលស្គាល់នៃកម្ពុជា ថ្លែងក្នុងពិធីបើកទិវាវាយតម្លៃទទួលស្គាល់ពិភពលោកប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “ការវាយតម្លៃ ទទួលស្គាល់៖ លើកកម្ពស់សក្តានុពលសហគ្រាសធុនតូច និងមធ្យម” នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញ SME នេះបើ យោងតាមអង្គការពាណិជ្ជកម្មពិភពលោក សហគ្រាសធុនតូច និងមធ្យម មានប្រមាណ ៩៥% នៃធុរកិច្ចសកល ដែលបានជួយបង្កើត ការងារបានប្រមាណ ៦០% នៃការងារសរុបរបស់ពិភពលោក។ ទោះបីជាសហគ្រាសធុនតូច និងមធ្យមមានសារៈសំខាន់ សម្រាប់ សេដ្ឋកិច្ចសកល យ៉ាងនេះក្ដីក៏នៅមានសហគ្រាសធុនតូច និងមធ្យមមួយចំនួន នៅជួបបញ្ហាប្រឈម និងជួបឧបសគ្គជាច្រើនដូចជា ការលំបាកក្នុងការនាំចេញ របាំងបច្ចេកទេសនៃការធ្វើពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យដោយសារសហគ្រាស ធុនតូច និងមធ្យមមួយចំនួននោះ មិនបានគោរព តាមលក្ខខណ្ឌបទប្បញ្ញត្តិនិងអនុលោមតាមតម្រូវការនៃគោលការណ៍ស្តង់ដា។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ទិវាវាយតម្លៃទទួលស្គាល់នៅឆ្នាំនេះ ក៏មានគោលបំណងគាំទ្រ និងលើកទឹកចិត្ដឱ្យ សហគ្រាសធុនតូច និងមធ្យម ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ និងវាយតម្លៃភាពអនុលោមឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីធានាថា ផលិតផល សេវាកម្មនិងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន បានអនុលោមតាមស្តង់ដា និងបទប្បញ្ញត្តិត្រឹមត្រូវ។
សូមបញ្ជាក់ថា ទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ ការវាយតម្លៃទទួលស្គាល់៖ លើកកម្ពស់សក្ដានុពល សហគ្រាសធុនតូច និងមធ្យម បានផ្ដួចផ្ដើមឡើងដោយស្ថាប័នអន្ដរជាតិ International Accreditation Forum (IAF) និង International Laboratory Accreditation Cooperation (ILAC) ដែលមានគោលបំណងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការ យល់ដឹងអំពីសារៈសំខាន់ នៃការងារវាយតម្លៃទទួលស្គាល់ និងការងារវាយតម្លៃភាពអនុលោម ក្នុងការរួមចំណែកជួយពង្រឹងដល់ សហគ្រាសធុនតូច និងមធ្យម ឱ្យមានសមត្ថភាពប្រកួតប្រជែង ប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងគុណភាពផលិតផល របស់ខ្លួន៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព