ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ៖មកដល់ពេលនេះទាហានកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំដើម្បីប្រឆាំងទាហានឈ្លានពានថៃ
ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានៅពេលវេលានេះ«ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ»កងទ័ពកម្ពុជាបានកំពុងឈរជើងយ៉ាងរឹមមាំ និងច្បាស់លាស់គ្រប់គោលដៅទាំងអស់ ការពារនូវបូរណភាពទឹកដីរបស់ខ្លួនដើម្បីប្រឆាំងការឈ្លានពានរបស់ទាហានថៃ។
ក្នុងសន្និសីទសារព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់រសៀលនេះ ទាហានកម្ពុជា និងថៃបានកំពុងធ្វើការប្រយុទ្ធគ្នានៅឡើយទេពោលគឺបាញ់ប្រហារគ្នាយ៉ាងរប៉េះរប៉ោះ។ ប៉ុន្តែទោះជាយ៉ាងណាកងទ័ព កម្ពុជាយើងគ្មានការរាថយចំពោះការការពារនូវដែនអធិបតេយ្យរបស់ខ្លួនឡើយ ផ្ទុយទៅវិញមានតែទឹកចិត្តអង្គអាចក្លាហានប្រឆាំងនឹងចោរឈ្លានពាន។
នៅក្នុងសន្និសីទសារព័ត៌មាននារសៀលនេះដែរ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា ទាហានឈ្លានពានថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាទាំងព្រឹកព្រហាម ថ្ងៃទី២៤នេះ ហើយបាញ់មុនគេនៅតំបន់ប្រាសាទតាមាន់ធំ និងចំនួន៧កន្លែងទៀតនៅតាមបណ្តោយព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយការបាញ់ប្រហារនោះមិនត្រឹមតែលើកងទ័ពកម្ពុជានោះទេ គឺថែមទាំងបានបាញ់មកលើជនស៊ីវិលកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីមានការបាញ់ប្រហារមកលើទាហានកម្ពុជានោះ ប៉ុន្មាននាទីក្រោយមកកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះឡើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានរបស់ទាហានថៃ ខណៈការឈ្លានពាននេះថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប និងប្រើប្រាស់អាវុធធនធ្ងន់ និងយន្តហោះចម្បាំងផងដែរ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។ លោកជំទាវបន្ថែមថាការឈ្លានពានរបស់ទាហានថៃ គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕
អត្ថបទ ៖ បាន ចក់

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព