ព័ត៌មាន
ទេសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខ និងរៀបចំបញ្ជូនអំណោយជូនជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ
ឧត្តរមនជ័យ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពស្នាក់នៅបណ្តោះអាសន្នជនភៀសសឹក នៅវត្តភ្នំកំបោរ ឃុំបេង ស្រុកបន្ទាយអពិល ខេត្តឧត្តរមានជ័យ ព្រមទាំងបានផ្តល់តង់សម្រាប់ប្រើប្រាស់ និងរៀបចំបញ្ជូនគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋ។
ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត, លោកឧត្តមសេនីយ៍ ខូវ លី ស្នងការនគរបាលខេត្ត, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបី។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ដែលត្រូវបានជម្លៀសដោយការវាយប្រហារ ឈ្លានពានរបស់កងទ័ពថៃ។
អំឡុងពេលចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងតបតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្អែកនេះ រាជរដ្ឋាភិបាភិបាលនឹងដឹកជញ្ជូនអំណោយជាស្បៀង មានដូចជា គ្រឿងឧបភោគ បរិភោគ និងសម្ភាៈប្រើប្រាស់ជាឃីត រួមមាន មុង ភួយជាដើម សម្រាបចែកជូនប្រជាពលរដ្ឋ។
ក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា យោងតាមសភាពការណ៍នេះ រាជរដ្ឋាភិបាលបន្តរក្សាគោលជំហរ និងភាពម៉ឺងម៉ាត់ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ ពិសេសក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ។
បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការនៅវត្តកំបោរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងអស់ និងមន្រ្តីពាក់ព័ន្ធត្រូវរៀបចំ និងដោះស្រាយនូវរាល់សេចក្តីត្រូវការបន្ទាន់ណាមួយជូនជនភៀសសឹក ពិសេសស្រ្តីមានផ្ទៃពោះ និងកុមារជាដើម៕














-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព