ព័ត៌មាន
សិប្បកម្មក្នុងស្រុកកំពុងមានភាពមមាញឹក ក្នុងដំណើរការផលិត និងវេចខ្ចប់ផលិតផលរុញចូលទីផ្សារ
ភ្នំពេញ ៖ សិប្បករខ្មែរជាច្រើនរូប បង្ហាញនូវការសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលសិប្បកម្មរបស់ពួកគាត់មានភាពមមាញឹកជាងមុន នៅក្នុង ដំណើរការផលិត និងវេចខ្ចប់ផលិតផល បច្ចុប្បន្នបាននិងកំពុងឆ្លើយតបទៅនិងតម្រូវការទីផ្សារជំនួសការនាំចូល និងបានកំពុងជំរុញដល់ ការនាំចេញផងដែរ។
សិប្បករដែលជាម្ចាស់សិប្បកម្មកែច្នៃ វេចខ្ចប់ចំណីអាហារ និងកែច្នៃផលិតផលផ្សេងៗនៅក្នុងស្រុក ថ្លែងលើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារ នេះថា ជុំវិញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និង សេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម រួមផ្សំនិងការយកចិត្តទុករបស់សិប្បករ តាមរយៈកិច្ចដំណើរការផលិត និងវេចខ្ចប់ ជាផលិតផលដែលមាន អនាម័យ និងគុណភាព និងការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ និងគាំទ្រផលិតផល ខ្មែរជាបន្តបន្ទាប់។
សិប្បករទាំងនោះ ថ្លែងឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ឃើញថា ការលក់ដូរផលិតផលរបស់ពួកគាត់ នៅលើទីផ្សារ មានសម្ទុះកើនឡើងជាងមុន ដោយបានកំពុងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម នៅក្នុងកិច្ចដំណើរការផលិត និងវេចខ្ចប់រុញ ចូលទីផ្សារ ក្នុងនោះផលិតផលពួកគាត់មួយចំនួន ក៏បានហូរចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ ។ តាមរយៈនៃសម្ទុះការលក់ ដូរនេះ ពួកគាត់បានបង្ហាញនូវមោទកភាពយ៉ាងខ្លាំង និងរំពឹងថា តាមរយៈនៃការរីកចម្រើនរបស់សហគ្រាស និងសិប្បកម្មក្នុងស្រុក, កម្ពុជាបាននិងកំពុងកាត់បន្ថយការនំាចូលទំនិញពីបរទេស ដែលជាការគាំទ្រដល់សហគ្រាស និងសិប្បកម្មក្នុងស្រុក និងកសិករដែល ជាអ្នកផ្គត់ផ្គង់ ត្ថុធាតុដើមសម្រាប់កែច្នៃផងដែរ។
លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ជុំវិញការលក់ដូររបស់សហគ្រិនក្នុងស្រុកនេះ ស្របពេលប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ, សូមឱ្យសហគ្រិនពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាគុណភាព និងសោភណ្ឌភាពនៃការវេចខ្ចប់ និងស្តង់ដារផលិតផលជាដើម ក្នុងនោះលោកជំទាវ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋបន្ថែម សូម ជួយគាំទ្រផលិតផលខ្មែរបន្ថែមទៀតផងដែរ ព្រោះការចូលរបស់អស់លោកអ្នក មិនត្រឹមតែជួយលើកកម្ពស់ផលិតផលខ្មែរប៉ុណ្ណោះទេ គឺជួយដល់កសិករដែលជាអ្នកដាំដុះនៅតាមមូលដ្ឋាន និងសហគមន៍នានា, ការបង្កើតការងារ, និងការបង្កើតនូវតម្លៃបន្ថែមជាដើម។
សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រមទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និងបណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព