ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជា ទាត់ចោលព័ត៌មានថៃ ផ្សាយថាទាហានឈ្លានពានថៃ កាន់កាប់តំបន់ប្រាសាទព្រះវិហារ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការទាត់ចោលទាំងស្រុង ចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថា ទាហានឈ្លានពានថៃ បានកាន់កាប់វត្តកែវសិក្ខាគិរីស្វរៈ និងតំបន់ប្រាសាទព្រះវិហារ របស់កម្ពុជា ខណៈតំបន់ទាំងនោះ ទាហានកម្ពុជាបានកំពុងឈរជើងយ៉ាងរឹងមាំ និងស្វាហាប់បំផុតនោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការថ្ងៃទី២ នៃការឈ្លានពានរបស់ទាហានថៃមកលើ កម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា សារព័ត៌មានថៃ បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំភ្លើស បំភ្លៃ ដែលបានផ្សាយថា ទាហានឈ្លានពានរបស់ ខ្លួនកាន់កាប់តំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ ខណៈដែលទាហានខ្មែរ កំពុងឈរជើងនៅទីនោះ។
បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានប្រកាសផងដែរថា រហូតមកដល់ពេលទាហានកម្ពុជា បានគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ និងរឹងមាំបំផុត ដោយគ្មានការរាថយ គ្រប់ទីតាំងទាំងអស់ ដែលទាហានឈ្លានពានថៃ ធ្វើការបាញ់ប្រហារទាហានខ្មែរ និងជនស៊ីវិលខ្មែរ៕
អត្ថបទ៖ បាន ចក់





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព