ព័ត៌មាន
ថ្ងៃទី២នៃដំណើរការឈ្លានពានរបស់ថៃ មកលើកម្ពុជា ទាហានថៃប្រើប្រាស់គ្រាប់បែកចង្កោម វាយប្រហារមកលើកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ថ្ងៃទី២នៃដំណើរការទាហានឈ្លានពានថៃ មកលើកម្ពុជា ថៃបានបាញ់ប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង ដោយប្រើប្រាស់កាំភ្លើងធំ យន្តហោះចម្បាំង និងប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ ខណៈការប្រើប្រាស់អាវុធបែបនេះ គឺប្រឆាំងនឹងច្បាប់អន្តរជាតិ និងបង្ហាញអំពីភាពឃោឃៅ និងអមនុស្សធម៌របស់ថៃ។

ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ស្តីពីថ្ងៃទី២ នៃដំណើរការទាហានឈ្លានពានសៀមមកលើកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ថ្ងៃនេះថៃ បានបើកការវាយប្រហារមកលើកម្ពុជាទាំងកម្រោលចាប់តាំងពីម៉ោងបីទៀបភ្លឺ ដោយប្រើសុទ្ធតែអាវុធធន់ធ្ងន់ មានទាំង ការទម្លាក់គ្រាប់បែក តាមរយៈយន្តហោះ F-16 និងគ្រាប់បែកចង្កោមជាដើម។
លោកជំទាវអ្នកនាំពាក្យ បានឲ្យដឹងទៀតថា ថ្ងៃទី២៥នេះថៃ បានចាប់ផ្តើមវាយប្រហារមកលើកម្ពុជា ដំបូងគេនៅតំបន់ភ្នំខ្មោចខេត្តព្រះវិហារ តាថាវ និង៣៣៣ និងតំបន់មួយចំនួនទៀត នៅប្រាសាទតាមាន់ តំបន់មុំបី និងចង់វាយដណ្តើមកាន់កាប់ប្រាសាទតាក្របីវិញ ប៉ុន្តែត្រូវបានទាហានខ្មែរបានតស៊ូយ៉ាងស្វិតស្វាញ ដោយវាយបកទៅវិញយ៉ាងស្វាហាបធ្វើឲ្យទាហានថៃបរាជ័យ។
ជាមួយគ្នានោះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានលើកឡើងផងដែរថា ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយមកលើទាហានកម្ពុជានោះ គឺជាការខុសច្បាប់ គឺជាទង្វើឈ្លានពានយ៉ាងឃោឃៅ ដោយបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម។ មួយវិញទៀត ការប្រើប្រាស់នូវអាវុធបែបនេះ មិនត្រឹមតែឃោឃៅ និងអមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងឲ្យអន្តរជាតិមើលឃើញថា ថៃគ្មានខ្លាចក្រែងចំពោះច្បាប់មនុស្សធម៌ អន្តរជាតិនោះឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដានេះ ជាថ្ងៃទី២ហើយ ដែលទាហានថៃ បានធ្វើការឈ្លានពានមកលើទឹកដីកម្ពុជា ដោយបានបាញ់ប្រហារមកលើទាហានកម្ពុជា និងពលរដ្ឋខ្មែរស្លូតត្រង់ ហើយបានធ្វើឲ្យប្រជាជនកម្ពុជាស្លាប់ម្នាក់ និងរងរបួស៥នាក់ និងបានធ្វើពលរដ្ឋខ្មែរស្លូតត្រង់ធ្វើការភៀស សឹករាប់ពាន់គ្រួសារទៅរកទីកន្លែងសុវត្ថិភាព៕ អត្ថបទ បានចក់
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព