ព័ត៌មាន
ឯកឧត្តម កែវ រតនៈ ចុះជួបប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ឃុំថ្មដា ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះជួបប្រជាពលរដ្ឋចំនួន ១១៤គ្រួសារ ដែលបានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចផ្ទុះអាវុធដាក់គ្នាបង្កឡើងដោយភាគីថៃមកកាន់កន្លែងសុវត្ថិភាព ទីរួមស្រុកវាលវែង។
ឯកឧត្តម កែវ រតន: បានជម្រាបជូនអំពីស្ថានការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលផ្តើមបង្កដោយភាគីថៃមុន នៅប្រាសាទតាមាន់ធំព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីស្វ័យការពារបូរណភាពទឹកដីរបស់យើងប៉ុណ្ណោះ ដែលទាហាថៃបានចូលរំលោភបំពានឥតកេរ្តិ៍ខ្មាស់ ក្នុងដែនអធិបតេយ្យភាពកម្ពុជាកន្លងមក។ ឯកឧត្តម បានឱ្យដឹងថា មកម៉ោងនេះគ្រប់សមរភូមិមុខ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ពួកទាហាថៃ បាននិងបន្តផ្លោងគ្រាប់អាវុធធ្ងន់ និងយន្តហោះចម្បាំងទម្លាក់គ្រាប់ ចូលក្នុងវត្តជិតប្រាសាទព្រះវិហារ និងតំបន់ឈរជើងរបស់កងទ័ពកម្ពុជាយើងនៅឡើយ។ ទន្ទឹមនេះកងទ័ពដ៏អង់អាចក្លាហានរបស់យើង បានប្តេជ្ញាទប់ទល់វាយបកយ៉ាងស្វាហាប់ ដោយបានវាយកាន់កាប់ឈរជើងបានទាំងស្រុង នូវតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងកន្លែងមួយចំនួនទៀត។ ដោយឡែកចំពោះស្ថានភាពតាមខ្សែ បន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តត្រាត ប្រទេសថៃ មានសភាពធម្មតា ទោះយ៉ាងណាកងទ័ពកម្ពុជា និងកងទ័ពថៃ កំពុងឋិតស្ថានភាពប្រុងជើងការខ្ពស់ដូចគ្នាផងដែរ។ ឯកឧត្តម កែវ រតនៈ សូមឱ្យប្រជាពលរដ្ឋកុំមានភាពច្របួកច្របល់ ហើយជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងប្រមុខរាជរដ្ឋាភិបាល។ ប្រមុខរាជរដ្ឋាភិបាល និង អាជ្ញាធរ ខេត្ត ស្រុក បាននិងកំពុងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងស្បៀង អាហារ ថ្នាំពេទ្យនិងការរស់នៅ៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព