ព័ត៌មាន
ប្រជាពលរដ្ឋប្រមាណជិត ៨០០នាក់ ត្រូវបានជម្លៀសខ្លួនចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ
គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជិត៨០០ហើយ បានជម្លៀសចូលកាន់ខេត្តសៀមរាប ក្រោយពេលអាជ្ញាធរខេត្តប្រកាសអំពីការត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនដែលមានការឈ្លានពានពីប្រទេសថៃ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។
លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថា អនុវត្តតាមការណែនាំ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ខេត្តបានរៀបចំនៅតាមបណ្តាស្រុកចំនួន៣មាន៖ ស្រុកក្រឡាញ់ ស្រីស្នំ និងស្រុកស្វាយលើ ដោយកំណត់យកទីតាំងវត្តអារាម ឬទីកន្លែងមានសុវត្ថិភាពផ្សេងៗ សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនពីទីតាំងសឹកសង្គ្រាមមកស្នាក់នៅបណ្ដោះអាសន្ន។ លោកបញ្ជាក់ថា គិតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋប្រមាណជិត៨០០នាក់ហើយ បានចូលមកកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ អាជ្ញាធរខេត្តគ្រោងពង្រីកទីតាំង នៅតាមបណ្តាស្រុកមួយចំនួនបន្ថែមទៀត ដូចជា៖ ស្រុកវ៉ារិន ជីក្រែង និងស្រុកបន្ទាយស្រី ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ។ ជាដំណោះស្រាយបន្ទាន់ នៅថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ ព្រមជាមួយអំណោយសង្រ្គោះបន្ទាន់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។ លោកបន្ថែមថា រដ្ឋបាលខេត្តសៀមរាប បានត្រៀមលក្ខណៈរួចរាល់ហើយ មិនត្រឹមតែការស្នាក់នៅរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានរៀបចំក្រុមគ្រូពេទ្យជួរមុខ នៅបណ្តាស្រុកគោលដៅមួយចំនួន សម្រាប់ពលរដ្ឋ ឬយុទ្ធមិត្តរងគ្រោះថ្នាក់អាចមករកសេវាព្យាបាលបាន។ ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំក្រុមការងារវះកាត់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមចាំជាជំនួយមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យផងដែរ៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព