ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា ៖ មហាសាមគ្គីជាតិខ្មែរ គឺជាកម្លាំងចលករគាំទ្រ លើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដីកម្ពុជា
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា នៅក្នុងរយៈពេល ២ថ្ងៃមកនេះ បានស្តែងឱ្យឃើញថា កងទ័ព និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រប់ប្រភេទ ពិតជាមានវីរៈភាពអង់អាចក្លាហាន បានខិតខំតស៊ូទប់ទល់ជាមួយសត្រូវឈ្លានពាន ដោយការពារបានទាំងស្រុងអធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យយោថៃឈ្លានពានទឹកដីកម្ពុជា ពោលគឺយោធាថៃ មិនអាចមកកាន់កាប់ដែនអធិបតេយ្យកម្ពុជាបានជាដាច់ខាត។
ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា ភាពជោគជ័យនេះ គឺក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្ត្រជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ភាពជោគជ័យនេះសបញ្ជាក់ឱ្យឃើញថា មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋគ្រប់ស្រទាប់សង្គម ទាំងប្រជាជនសាមញ្ញ មន្ត្រីរាជការ ទាំងព្រះសង្ឃ យុវជន ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ព កម្លាំងប្រដាប់អាវុធរបស់យើង ដែលជាមហាសាមគ្គីជាតិ គឺជាកម្លាំងចលករដ៏ធំធេងគាំទ្រ លើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដីកម្ពុជា៕

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព