ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាប្រាប់ទៅចោរឈ្លានពានសៀមថាកម្ពុជាអត់រាថយចំពោះការឈ្លានពានរបស់ខ្លួននោះឡើយ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានផ្តាំទៅទាហានឈ្លានពានថៃថា កម្ពុជាអត់មានការរាថយ និងចុះញ៉មចំពោះទង្វើឈ្លានពានរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញមានតែវាយបកគ្រប់ពេលទាំងអស់ទោះក្នុងទម្រង់ណាក៏ដោយនោះ ខណៈមកដល់ថ្ងៃទី២នៃការឈ្លានពានរបស់សៀម បានធ្វើឲ្យប្រជាជនខ្មែរស្លាប់ រងរបួស និងភាសឹកជាច្រើននាក់។
ក្នុងសន្និសីទស្តីពីការវិវត្តន៍សភាពការណ៍នៃការឈ្លានពានរបស់ថៃមកលើកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាមានភាពអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពរបស់ខ្លួន និងធ្វើការបាញ់តបគ្រប់ពេលវេលាចំពោះទាហានឈ្លានពានថៃ ដែលបានបាញ់សន្ធុបមកលើទាហាន និងប្រជាជនកម្ពុជា ដែលការបាញ់នេះថៃបានប្រើប្រាស់អាវុធខុសច្បាប់អន្តរជាតិ ដូចជាគ្រាប់បែកចង្កោម និងអាវុធធនធ្ងន់ជាច្រើនទៀត ដែលមានលក្ខណៈឃោឃៅបំផុតពីសំណាក់ទាហានឈ្លានពានថៃ។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះចោរឈ្លានពានសៀម ដែលបានទម្លាក់គ្រាប់បែកចង្កោមមកលើកម្ពុជា រហូតដល់បានធ្វើឲ្យជនស៊ីវិលកម្ពុជាមានរងរបួស និងបាត់បង់ទ្រព្យសម្បត្តិ និងរត់ភាសឹកជាច្រើនពាន់នាក់ទៅមណ្ឌលសុវត្ថិភាពផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសអះអាងផងដែរថា តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោងនេះ ទាហានឈ្លានពានថៃ បានវាយលុកមកលើកម្ពុជាចំនួន៧ទីតាំង ដោយប្រើប្រាស់អាវុធធនធ្ងន់ និងប្រើយន្តហោះទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាចំនួន៤លើករហូតដល់ប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ប៉ះពាល់សាលារៀន និងបានធ្វើឲ្យខូចខាតស្ថានីយ៍ប្រេងឥន្ធនៈ និងទ្រពសម្បត្តិប្រជា ជនកម្ពុជា ជាច្រើនទៀត៕
អត្ថបទ ៖ បាន ចក់

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព