ព័ត៌មាន
គ្រូពេទ្យ TYDA អំពាវនាវឱ្យពលរដ្ឋចុះឈ្មោះបរិច្ចាគឈាមតាម QR code ត្រៀមសម្រាប់ពេលមានតម្រូវការ
ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ ឃើញថាមានយុវជនរាប់ពាន់នាក់ បានអញ្ជើញមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ រហូតដល់ក្រុមគ្រូពេទ្យ TYDA លែងទទួលការចុះ ឈ្មោះនៅហ្នឹងកន្លែង តែទទួលការចុះឈ្មោះតាម QR code ទុក្ខត្រៀមសម្រាប់ពេលមានតម្រូវការណាមួយឡើងកើតឡើងជាយថាហេតុ។
បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យ TYDA បានឲ្យដឹងថា រហូតមកដល់ម៉ោង 3:00 រសៀល គឺសន្ទុះនៃក្រុមយុវជននៅតែមកចូលរួមបរិច្ចាគឈាម ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាន ក្នុងការងារមនុស្សធម៌បរិច្ចាគឈាមនេះ ក្រុមគ្រូពេទ្យ TYDA អោយដឹងថា ក្រុមការងារបានបិទការទទួលការចុះឈ្មោះដោយផ្ទាល់ និងបូមឈាមនៅហ្នឹងកន្លែង ព្រោះសន្ទះ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបុព្វហេតុជាតិដែលមានរយៈពេលពេញមួយថ្ងៃនេះ មានចំនួនច្រើនលើស លុប តែទោះជាយ៉ាងណាក្រុមការងារគ្រូពេទ្យមាន QR Code ចាំទទួលសម្រាប់ការចុះឈ្មោះសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគឈាមបាន ពេលដែលមានតម្រូវការបន្ទាន់ណាមួយ ក្រុមការងារគ្រូពេទ្យ TYDA និងទាក់ទងតាមលេខទូរស័ព្ទ អញ្ជើញមកបរិច្ចាគឈាម។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ( TYDA ) បានឱ្យដឹងថា គោលបំណងនៃការផ្តល់ឈាមថ្ងៃនេះ មានពីរចំណុចសំខាន់ៗ៖ ទី១ ដើម្បីបម្រើដល់សេចក្តីត្រូវការជាប្រចាំក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលទទួលរងគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាម មន្ទីរពេទ្យនានា ដែលមានតម្រូវការឈាមជាបន្ទាន់, ទី២ជាពិសេសបំផុតនោះ គឺត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬ ប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬ គ្រោះថ្នាក់ ដោយសារសង្គ្រាមពីចោរឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ពីសំណាក់ចោរសៀម ដែលទាមទារឲ្យមានតម្រូវការឈាម ជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយ របស់គ្រូពេទ្យព្រោះ ឈាមជាជីវិត។
សូមជម្រាបថាតបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីយប់ថ្ងៃទី ២៤ បានឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នា ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ទុកជួយគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ចំពោះសត្រូវឈ្លានពាន។ ដូច្នេះថ្ងៃនេះឃើញថា ត្រឹមរយៈពេលមួយថ្ងៃ មានប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានរួមមាន៖ ព្រះសង្ឃ ក្រុមគ្រូពេទ្យ តារាសិល្បៈ សិស្ស និស្សិត និងប្រជាជនទូទៅ រាប់ពាន់នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រកបដោយទឹកមុខស្នេហាជាតិ មាតុភូមិ ក្នុងការត្រៀមនៅពេលបន្ទាន់ណាមួយ ទុកជួយគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ចំពោះសត្រូវឈ្លានពានសៀម៕
អត្ថបទ៖ សំ ងីម









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព