ព័ត៌មាន
ក្រសួងការបរទេស៖ថៃប្រើអាវុធធុនធ្ងន់វាយប្រហារកម្ពុជាផ្ទុយពីច្បាប់អាមេរិក និងច្បាប់អន្តរជាតិ
ភ្នំពេញ ៖ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ កម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្ដាអង្គទូតបរទេសនានានៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ក្រសួងការបទេសប្រាប់ថា ភាគីថៃ ចំពោះការប្រើប្រាស់អាវុធធុនធ្ងន់របស់ថៃ វាយប្រហារមកលើកម្ពុជា ដែលករណីនេះ អាចផ្ទុយពីច្បាប់របស់សហរដ្ឋអាមេរិក និងបានផ្ទុយពីច្បាប់អន្តរជាតិ។
បើតាម ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំព្រឹកនេះ ក្រសួងការបរទេសបានប្រាប់អង្គទូតបរទេសនានាប្រចាំនៅកម្ពុជាថា កម្ពុជាថ្កោលទោសចំពោះការឈ្លានពាន និងហេតុការណ៍កំពុងកើតឡើងពីការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ការឆ្លើយតបរបស់កម្ពុជាលើការឈ្លានពានរបស់ថៃ, ដំណោះស្រាយនានា និងការប្ដេជារបស់កម្ពុជា គឺរក្សាជំហរតាមយន្តការច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះប្រទេសទាំងពីរ៕

-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង