ព័ត៌មាន
ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខកំពុងការពារទឹកដី
សមរភូមិក្រោយចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខក្នុងការរក្សាការពារជាតិមាតុភូមិមិនឱ្យពួកសត្រូវចោរសៀមមកឈ្លានពានយកទឹកដីនោះឡើយ។
ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ក្នុងខេត្តពោធិ៍សាត់បានស្ម័គ្រចិត្ត ចែករំលែកធនធានផ្ទាល់ខ្លួនចូលរួមជួយឧបត្ថម្ភ និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខដែលបាននឹងកំពុងរក្សាការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានដោយបាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលសាលាខេត្តសម្រាប់យកទៅចែកជូនបន្ត ដែលបានរៀបចំនៅមុខបរិវេណសាលាខេត្តពោធិ៍សាត់នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងេជ្រាលជ្រៅប្រគេននិងជូនចំពោះព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ដែលមានទឹកចិត្តសប្បុរសធម៌ដោយស្មោះស្ម័គ្រ បានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគនិងថវិកា ជូនដល់រដ្ឋបាលសាលាខេត្តសម្រាប់យកទៅចែកជូនកងទ័ពជួរមុខដែលជាការបង្ហាញនីវទឹកចិត្តចូលរួមចំណែក ជាថាមពលជំរុញលើកទឹកចិត្តដល់កងទ័ពទាំងអស់ឱ្យមានស្មារតី អង់អាចក្លាហាននិងត្រៀមលក្ខណៈរួចជាស្រេចក្នុងបុព្វហេតុខឿនការ ពារជាតិរបស់កម្ពុជាពិតជារឹងនមាំហើយកាន់តែខ្លាំងក្លាបំផុត។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំង៣ អាជីវករ ពាណិជ្ចករ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់នាពេលនេះក៏ដូចនាកន្លងមក ពិតជាបានបង្ហាញនូវមនោសញ្ចេតនាសេចក្តីរាប់អាន និងយកចិត្តទុកដាក់ដល់ជីវភាពកងទ័ពជួរមុខ ដូចពាក្យថា សមរភូមិក្រោយចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ ជាពិសេសបង្ហាញ់ពីឯកភាពជាតិខ្មែរ យើងរួមគ្នាការពារបូរណភាពទឹកដីរបស់យើង៕















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព