ព័ត៌មាន
ក្រសួងប្រៃសណីយ៍ រៀបចំវេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥ ក្រោមមូលបទ៖ «កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត»
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន ស្មាតអាស្យាតា រៀបចំវេទិកាស្តីពី “សុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥” ក្រោមមូលបទ៖ កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Online Safety Forum 2025: Building Trust in the Age of AI) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧:៣០នាទីព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីហានិភ័យលើប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ជាពិសេស Generative AI ជា AI ជំនាន់ថ្មីដែលត្រូវបានប្រើប្រាស់ក្នុងការផលិតមាតិកាមិនសមរម្យដែលអាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសណ្តាប់សង្គម។
វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ នឹងបើកជូនសាធារណជនចូលរួម ដោយសេរី ចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/osfguess ព្រមទាំងមានការដាក់តាំងបង្ហាញសមិទ្ធផលសេវាសាធារណៈឌីជីថលរបស់ ក.ប.ទ. ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈអ៊ីមែល [email protected] ឬលេខទូរសព្ទ ០៩២ ៨៧៦ ៦៧៩៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព