ព័ត៌មាន
ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យចំនួនជាង ៣ពាន់គ្រួសារទទួលអំណោយពីសប្បុរសជន
ឧត្តរមានជ័យ៖ ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ ចំនួនជាង ៣ពាន់គ្រួសារទទួលបានអំណោយពីសប្បុរសជន ខណៈកងទ័ពថៃនៅតែបន្តបើកការវាយប្រហារតាមបន្ទាត់ព្រំដែនកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យរៀបចំចាត់ចែងអំណោយពីសប្បុរសជននានា ដែលដឹកនាំដោយ លោក តាំង គឹមឡេង បាននាំមកជាគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ ចែកជូនជនភៀសសឹក នៅវត្តបាត់ថ្កៅ ក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជនជាប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។
ក្នុងស្ថានភាពចំពោះមុខនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងតបតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាដល់ក្រសួងពាក់ព័ន្ធ ដើម្បីបញ្ជូនអំណោយរបស់រាជរដ្ឋាភិបាភិបាល ជាស្បៀង មានដូចជា គ្រឿងឧបភោគ បរិភោគ និងសម្ភាៈប្រើប្រាស់ជាឃីត រួមមាន មុង ភួយ កន្ទេលជាដើម សម្រាប់ចែកជូនជនភៀសសឹក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងអស់ និងមន្រ្តីពាក់ព័ន្ធត្រូវរៀបចំ និងដោះស្រាយនូវរាល់សេចក្តីត្រូវការបន្ទាន់ណាមួយជូនជនភៀសសឹក ពិសេសត្រូវតាមដានជាប់ប្រចាំចំពោះស្រ្តីមានផ្ទៃពោះ និងកុមារជាដើម៕



















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព