ព័ត៌មាន
កម្ពុជាទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថាកម្ពុជាជាអ្នកបំពាន ឬឈ្លានពានភាគីសៀមមុន
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាធ្វើការទាត់ចោលទាំងស្រុង ចំពោះព័ត៌មានដែលផ្សាយថាកម្ពុជា ជាអ្នកបំពាន ឬឈ្លានពានថៃមុន ដោយការផ្សព្វផ្សាយនេះគឺជារឿងមិនពិតនោះឡើយ ហើយកម្ពុជាទទួចឲ្យភាគីថៃបង្ហាញទីតាំង ឬកន្លែងដែលថាកម្ពុជា ជាអ្នកបំពានខ្លួនមុននោះផងដែរ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃជាលើកទី២ ស្តីពីដំណើរការឈ្លានពានរបស់ទាហានសៀម មកលើកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើក ឡើងថាពេលវេលានេះកម្ពុជា គឺជាជនរងគ្រោះពីការឈ្លានពានរបស់ភាគីថៃ ពុំមែនដូចការចុះផ្សាយព័ត៌ មានក្លែងក្លាយ បំភ្លើស បំភ្លៃថាកម្ពុជា ជាអ្នកបំពានថៃនោះឡើយ។ យ៉ាងណាក៏ដោយកម្ពុជារក្សាសិទ្ធិវាយ បក គឺជាការរក្សាសិទ្ធិនូវកិច្ចការពារនូវដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។
ជាថ្មីម្តងទៀតអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បានក៏បានប្រកាសផងដែរថា កងទ័ពកម្ពុជាគឺឈរលើគោលការណ៍ ដោយវាយបកចំពោះគោលដៅយោធារបស់ចោរឈ្លានពានសៀមតែប៉ុណ្ណោះ ពុំមានគោលការណ៍វាយប្រហារលើជនស៊ីវិលនោះឡើយ។ ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា រហូតមកដល់ម៉ោងនេះកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មុះមុតក្នុងកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនរុញរា មិនខ្លាចការគំរាមកំ ហែង ការបង្ខិតបង្ខំ ដាក់សម្ពាធ ឬការដាក់ពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗរបស់ក្រុមទាហានឈ្លានពានសៀមនោះឡើយផ្ទុយទៅវិញកងកម្លាំងប្រដាប់អាវុធកម្ពុជាបានឈរយ៉ាងអង់អាចក្លាហានដើម្បីការការពារដែនអធិបតេយ្យភាពរបស់ខ្លួនដោយមិនឲ្យបាត់បង់ដីរបស់ខ្លួន សូម្បីតែមួយមីលីម៉ែត្រនោះឡើយ៕
អត្ថបទ ៖ បាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព