ព័ត៌មាន
ការឈ្លានពានរបស់ទាហានសៀមមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខតាមព្រំដែនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា មិនត្រឹមតែប៉ះពាល់ដល់សន្តិសុខនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងសៀមប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ ដូច្នេះកម្ពុជានៅតែបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ ខណៈទង្វើឈ្លានពានរបស់ទាហានសៀមកាន់តែពង្រីកធំឡើងៗហើយនោះ។
ក្នុងសន្និសីទប្រចាំថ្ងៃជាលើកទីពីរ ស្តីពីដំណើរការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងជាមួយទឹកមុខយ៉ាងមុតមាំថា រហូតមកដល់ពេលនេះទាហានឈ្លានពានសៀមបានកំពុងបន្តផ្លោងគ្រាប់ចូលទឹកដីកម្ពុជា នៅតំបន់ថ្មដាខេត្តពោធិសាត់ ដោយឡែកខេត្តបន្ទាយមានជ័យ និងខេត្តកោះកុងមិនទាន់មានការផ្ទុះអាវុធនោះទេ ប៉ុន្តែទាហានឈ្លានពានសៀមបានធ្វើការគំរាមកំហែងដល់ទាហានកម្ពុជា ខណៈខេត្តកោះកុងទាហានសៀមបានចល័តនាវាចម្បាំងចំនួន៨គ្រឿងចូលចន្លោះកោះឆាង និងកោះគុត។
លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា«ចំពោះខេត្តបន្ទាយមានជ័យមិនទាន់មានការផ្ទុះអាវុធនៅឡើយទេ…ប៉ុន្តែកងទ័ពថៃបានដើរដាក់សម្ពាធ និងគំរាមកំហែងមកលើកងកម្លាំងកម្ពុជា បណ្តេញចេញ ពីទឹកដីកម្ពុជាបើមិនចេញនឹងមានការប្រើប្រាស់អាវុធ បាញ់ប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជា»។
លោកជំទាវម៉ាលី សុជាតា បានហៅការគំរាមកំហែងរបស់ទាហានឈ្លានបានសៀមនេះ គឺជាទង្វើ រំលោភបំពាននូវMOU នៃមាត្រា៥ ហើយទង្វើប្រកបដោយអរិយភាពនេះ គឺបានកើតឡើងតាំងពីតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី មុំបី និងតំបន់ជាច្រើនទៀត ដែលបណ្តាលជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើននាក់ និងរាប់ម៉ឺននាក់ទៀតកំពុងរត់ភៀសសឹករកមណ្ឌលសុវត្ថិភាព៕
អត្ថបទ ៖ បាន ចក់

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព