ព័ត៌មាន
អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋខេត្តតាកែវរួមចិត្តរួមកាយគាំទ្ររាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង សៀមឈ្លានពាន
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានចូលរួមលើកទឹកចិត្តវីរកងទ័ពដែលកំពុងឈរជើង ការពារទឹកដីយ៉ាងរឹងមាំទប់ទល់នឹងចោរសៀមឈ្លានពាន ដោយបានបញ្ជាក់ថា ក្នុងនាមមន្រ្តីរាជការ កង កម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវជាង១លាននាក់ រួមចិត្តរួមកាយ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយចោរសៀមឈ្លាន ពាន។
ឯកឧត្តម បានបញ្ជាក់ថា មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងខេត្តតាកែវ នឹងផ្ដល់ជា កម្លាំងចិត្ត កម្លាំងកាយ សម្ភារបរិក្ខារជូនទៅសមរភូមិមុខ ដើម្បីប្រយុទ្ធតទល់នឹងពួកចោរឈ្លានពាន។
ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិទាំងអស់ មេត្តា ធ្វើយ៉ាងណាចាត់គ្រប់វិធានការណ៍ គ្រប់នីតិវិធីដើម្បីថ្កោលទោស និងដាក់សម្ពាធឱ្យទាហានឈ្លានពាន សៀមបញ្ឈប់ការវាយប្រហារមកលើទាហានកម្ពុជា និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយបីបាច់ ថែរក្សាកងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ សូមទទួលបាននូវសុខ សុវត្ថិភាព និងជ័យជម្នះលើសមរភូមិ ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព