ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាលចុះសួរសុខទុក្ខកងកម្លាំង ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅស្រុកព្រះនេត្រព្រះ
ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ដឹកនាំដោយ ឯកឧត្តម គង់ ច័ន្ទវាសនា និងមានការចូលរួមពី ឯកឧត្តម ងិន ឆាយ លោកជំទាវ ហ៊ូ សុពណ៌ លោកស្រី ស៊ិន សោភណ័ ជាអនុប្រធាន និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រះនេត្រព្រះ បាននាំយកស្បៀងអាហារ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភកងកម្លាំង ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋជាពិសេសកុមារកំព្រាដែលភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ ក្នុងខេត្តឧត្តរមានជ័យ មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី២៥ ខែកក្ក្កដា ឆ្នាំ២០២៥។
ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តាំផ្ញេីសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល និងរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់កងកម្លាំង ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងស្ថានភាពនៃការបង្កហេតុរបស់ភាគីថៃ។ ឯកឧត្តមបានលេីកទឹកចិត្តឱ្យទាំងអស់គ្នាបន្តជឿជាក់លេីការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងដឹកនាំបញ្ជាដោះស្រាយបញ្ហា និងទប់ទល់ការឈ្លានពានរបស់ថៃមកលេីទឹកដីកម្ពុជាយេីង។
ឯកឧត្តម គង់ ច័ន្ទវាសនា បានជម្រាបជូនបន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ក្រុង និងស្រុកទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ កំពុងមានវត្ថមានក្នុងមូលដ្ឋានក្រុង ស្រុក និងខេត្ត ដេីម្បីជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងខេត្ត លេីការងារចាំបាច់នានា ក្នុងស្ថានភាពលំបាកនេះ៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព