ព័ត៌មាន
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ
នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បាននាំយកបន្លែចំនួន ៣ តោន ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានភៀសសឹកមកទីទួលសុវត្ថិភាព នៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ជាបន្តបន្ទាប់ដើម្បីទ្រទ្រង់អាហាររូបត្ថម្ភតំបន់ជួរមុខព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលសរុបរហូតមកដល់បានប្រមូលទិញជញ្ជូនបន្លែជាង ១៤ តោនជូនកងទ័ពនិងប្រជាពលរដ្ឋនៅតំបន់ព្រំដែន តាមរយៈការសម្របសម្រួលដឹកជញ្ជូនឥតគិតថ្លៃពីក្រុមហ៊ុនវីរៈប៊ុនថាំ ។
យើងទាំងអស់គ្នាថ្កោលទោសអំពើខ្មាំងឈ្លានពានរំលោភអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយគាំទ្រការឆ្លើយតបការពារមិនឱ្យបរទេសបំពានដែនដីនៃព្រះរាជជាណាចក្រកម្ពុជា៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព