ព័ត៌មាន
ទាហានឈ្លានពានថៃ បានទម្លាក់គ្រាប់លើផ្លូវចូលប្រាសាទព្រះវិហារ និងទីតាំងផ្សេងទៀតយ៉ាងសម្បើម
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់អះអាងថា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានពង្រីកទីកន្លែង ផ្លោងគ្រាប់ និងគ្រាប់បែកចង្កោមចូលទឹកដីកម្ពុជាបន្តទៀតយ៉ាងសម្បើម រួមទាំងទម្លាក់គ្រាប់បែកលើផ្លូវចូលប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកចំនួនពីរគ្រាប់ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ទាហានថៃ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថៃនៅតែបន្តបផ្លោងគ្រាប់ ទម្លាក់គ្រាប់បែកចង្កោម និងបាញ់នូវអាវុធធុនធ្ងន់មកលើកទឹកដីកម្ពុជាយ៉ាងកម្រោល និងគឃ្លើនបំផុត ដោយមិនខ្លាចរអានូវច្បាប់អន្តរជាតិ និងថែមទាំងបំផ្លិតបំផ្លាញ់ផ្ទះសម្បែងប្រជាជនស្លូតត្រង់របស់កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះក៏មាននូវវត្តអារាម ស្ថានីយប្រេងឥន្ធនៈ ផ្សា សាលារៀន និងជាពិសេសនោះគឺប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិតែម្តង រួមទាំងបង្ករវិនាសសកម្មដល់ជនចាស់ជរា ស្រ្តី និងកុមារកម្ពុជាផងដែរ។
លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ការវិវត្តន៍នៃការបាញ់ប្រហារពីភាគីថៃមកលើកកម្ពុជា ចាប់ពីម្សិលមិញវេលាម៉ោង៥ នៅក្នុងយោធភូមិភាគទី៤ ថៃចាប់ផ្តើមបាញ់ចូលជាំតែ បុស្បូវ ដែលយើងឃើញថា មានការបាញ់ជាបន្តបន្ទាប់ និងរហូត។
ជាមួយគ្នានេះដែរកម្មភាពនៅទីតាំងផ្សេងៗនៅក្នុងយោធភូមិភាគទី៤ នៅវេលាម៉ោង១០ថៃ បានទម្លាក់គ្រាប់២គ្រាប់លើផ្លូវឡើងប្រាសាទព្រះវិហារ ទម្លាក់គ្រាប់ បែកចង្កោមនៅតំបន់ភ្នំខ្មោច រហូតមកដល់ម៉ោងជាង២ ថៃបានចាប់ផ្តើមវាយចូលដោយរថក្រោះនៅក្នុងតំបន់វាលឥន្ទ្រី។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា ទៀបភ្លឺយប់មិញ រហូតដល់ព្រឹកថ្ងៃនេះ(ថ្ងៃទី២៧) ភាគីថៃបានបន្តផ្លោងគ្រាប់បែកចង្កោម និងកាំភ្លើងធំចូលទឹកដីខ្មែរយ៉ាងសម្បើមបន្ថែមទៀតផងដែរ។ តែយ៉ាងណាក៏ដោយគ្រប់ទីតាំងនៃការប្រយុទ្ធទាំងអស់ ទាំងប្រាសាទតាមាន់ ទាំងតំបន់មុំបី ទោះបីជាទាហានថៃប្រើប្រាស់ដ្រូតទម្លាក់គ្រាប់បែកចង្កោម យន្តហោះចម្បាំង និងកាំភ្លើងធំក្តី ក៏វិរៈយោធាកម្ពុជាបានវាយបកទៅវិញគ្រប់ទីតាំងទាំងអស់ដោយមិនញញើត និងតស៊ូយ៉ាងស្វិតស្វាញ និងក្រាញននៀលក្នុងកិច្ចការពារដែនអធិបតេយ្យភាពរបស់យើងឲ្យខាងតែបាន និងប្រឆំាង នឹងចោរឈ្លានពានទឹកដីកម្ពុជា។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏បានបន្តអំពាវនាវទទួចជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិ រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានថៃផងដែរ ខណៈការឈ្លានពានរបស់ថៃកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់ថៃនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ៕អត្ថបទបាន ចក់

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព