ព័ត៌មាន
ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០នាក់នៅប្រទេសជប៉ុនប្រមូលផ្តុំតវ៉ា និងថ្កោលទោសប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា
(ជប៉ុន)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសជប៉ុននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រមូលផ្ដុំគ្នាតវ៉ា និងថ្កោលទោសប្រឆាំងនឹងការឈ្លានពានរបស់សៀមមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំនេះ គឺធ្វើឡើងពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ដើម្បីបញ្ជូនសារប្រឆាំងការឈ្លានពានថៃ និងគាំទ្រវីរកងទ័ពខ្មែរដែលអង់អាចក្លាហានការពារបូរណភាពទឹកដី។
សម្រាប់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានជួបជុំគ្នាចំនួន ៦ទីតាំងក្នុងនោះរួមមានការជួបជុំ នៅស្រុកអាយកាវ៉ា ខេត្តកាណាហ្គាវ៉ា ការជួបជុំនៅក្រុងតូយ៉ូហាស៊ី ខេត្តអាយឈិ និងការជួបជុំនៅតារាងបាល់ទាត់ NishiGifu នៅខេត្តហ្គិហ្វុ ប្រទេសជប៉ុន ដែលសរុបមានប្រមាណជិត ៥០០នាក់។
សូមបញ្ជាក់ថាក្រៅពីការប្រមូលផ្តុំនាពេលនេះ ពលរដ្ឋខ្មែរនៅជប៉ុន នឹងបន្តប្រមូលផ្តុំជាបន្តបន្ទាប់ដើម្បីបង្ហាញការរួបរួមគ្នាជាមួយពលរដ្ឋក្នុងស្រុក និងរដ្ឋាភិបាលកម្ពុជាប្រឆាំងការឈ្លានពានពី ទាហានថៃមកលើកម្ពុជា។
គួររំលឹកថា ក្រៅពីប្រទេសជប៉ុន ពលរដ្ឋខ្មែរនៅលើពិភពលោកដែលរួមមានកូរ៉េ និងអូស្ត្រាលីជាដើម បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងប្រាង្គប្រាសាទដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយការឈ្លានពានរបស់ថៃនេះ បានបណ្តាលឱ្យពលរដ្ឋរាប់ម៉ឺននាក់ចាកចេញពីផ្ទះសំបែងថែមទៀតផង៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព