ព័ត៌មាន
ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងរៀបចំអនាម័យបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹកដែលរដ្ឋបាលខេត្ត បានរៀបចំទទួលទាំង ១១កន្លែង
ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តព្រះវិហារសហការណ៍ជាមួយរដ្ឋបាលខេត្ត រៀបចំសម្អាតអនាម័យបរិស្ថានទាំងក្នុង និងជុំវិញមណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំឡើង ១១ទីតាំងផ្សេងៗគ្នា បន្ទាប់ពីមាន សង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើអធិតេយ្យរបស់កម្ពុជាចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជនភៀសសឹកនៅក្នុងខេត្តព្រះវិហារបានកើនឡើងសរុបជាង ១១,៥៥៨គ្រួសារ ស្នើនឹង ២៧,០៥៣នាក់ បាននិងកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ ហើយបញ្ហាអនាម័យបរិស្ថានជាពិសេស សំរាម សំណល់រឹង សំណល់ប្លាស្ទិក ត្រូវបានក្រុមការងារមន្ទីរយកចិត្តទុកដាក់ជាចាំបាច់ឱ្យមានភាពស្អាតនៅតាមមណ្ឌល និងកន្លែងស្នាក់នៅ។ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ ដើម បានដំណើរការនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលកងទ័ពថៃឈ្លានពានកម្ពុជា ដោយចូលសម្លាប់កងទ័ពកម្ពុជានៅតំបន់មុំ៣ ភូមិសាស្រ្តស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយរហូតមកដល់ព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ ចំនួន ជនភៀសសឹកបានកើនឡើងចំនួនសរុប ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។ ដោយឡែកបញ្ហាសំរាមសំណល់រឹង សំណល់ប្លាស្ទិក ត្រូវបានប្រមូលទុកដាក់ដោយក្រុមការងារមន្ទីបរិស្ថានប្រមាណជាង ១៥តោន ក្នុងមួយថ្ងៃ។ នៅទីនោះក្រុមការងារបានរៀបចំដាក់ពង្រាយធុងសម្រាមចំនួន ៥០ធុង និងរថយន្ដដឹកសំរាម ០១គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ដល់ជូនរដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗ កន្លងមកនេះ។ ជាមួយគ្នានេះក្រុមការងារ សហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំកន្លែងទុកដាក់សំរាម តាមមណ្ឌលសម្រាប់ការដឹកជញ្ជូនប្រចាំថ្ងៃ ដើម្បីធានានូវភាពស្អាត និងសុខភាពប្រជាពលរដ្ឋឱ្យបានល្អ។
សូមបញ្ជាក់ថាយោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត និងអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្ទីរបរិស្ថានបានចូលរួមផ្សព្វផ្សាយជំរុញភាពស្អាត ក្នុងនោះភាពស្អាតលើដីគឺ សកម្មភាព យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅទូទាំងខេត្តដើម្បី កម្ពុជាស្អាត។




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព