ព័ត៌មាន
ការចោទប្រកាន់របស់សៀមថា កម្ពុជាប្រើមីស៊ីលPHL-03 គឺដើម្បីយកលេសប្រើអាវុធឃោឃៅវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះ
ជាថ្មីម្តងទៀតអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីសៀម ដែលថាកម្ពុជាបានប្រើប្រាស់មីស៊ីល PHL-03 បាញ់ទៅទាហានរបស់ខ្លួន ខណៈការចោទប្រកាន់ម្តងហើយម្តងទៀត មកលើកម្ពុជា ពីសំណាក់ទាហានឈ្លានពានសៀមនេះ គឺជាល្បិចកល ដើម្បីយកលេសប្រើអាវុធសាហាវឃោឃៅ ព្រៃផ្សៃដ៏ទៃទៀតបាញ់ប្រហារមកលើកម្ពុជាប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់សៀមមកលើ កម្ពុជានាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ក្រសួងការ ពារជាតិកម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ទាហានឈ្លានពានសៀម ដែលបានចោទប្រកាន់កម្ពុជាថាបានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយPHL-03 បាញ់ចូលទឹកដីសៀម ខណៈការចោទប្រកាន់នេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់ និងឆ្លុះបញ្ចាំងពីលេសរបស់ភាគីសៀម ដើម្បីខ្លួនអាចប្រើប្រាស់ អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន និងអមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារ និងរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយបែជាមកលាបពណ៌ដល់កម្ពុជាទៅវិញ។
ជាមួយគ្នានោះដែរលោកជំលោកជំទាវ ម៉ាលី សុជាតា ក៏បានប្រកាសច្រានចោល និងថ្កោលទោស ផងដែរចំពោះភាគីសៀម ដោយមានចេតនាព្យាបាទដល់កម្ពុជា ដែលបានចោទច្រំដែលៗថា កម្ពុជាបានបាញ់ផ្លោងចូលទឹកដីឡាវដោយចេតនា ខណៈការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះគឺបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តថោកទាប ភូតកុហក និងបោកបញ្ឆោតរបស់សៀម ដែលដំបូងឡើយជាការប្រឌិត ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជា ហើយពេលនេះក៏បានកំពុងបំភ័ន្តភ្នែកអន្តរជាតិ ដោយបានព្យាយាមធ្វើឲ្យខូចឈ្មោះដល់កម្ពុជា ផ្ទុយទៅនឹងទង្វើរបស់ខ្លួន ដោយកម្ពុជាមិនដែលបានធ្វើ ឬរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងណាមួយឡើយនោះ។
ទាក់ទងនឹងការចោទប្រកាន់ច្រំដែលៗ ដោយព្រហើនរបស់ភាគីសៀម ដែលថាកម្ពុជាបានបាញ់ផ្លោងគ្រាប់ចូលទឹកដីឡាវនេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រាប់ទៅភាគីសៀមវិញថា កម្ពុជាគឺនៅតែបន្តមានការតាំងចិត្តក្នុងការគោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រជាជាតិដទៃ និងបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ក្នុងការសហការ និងប្រតិបត្តិការពេញលេញដល់កងទ័ព និងប្រជាជនឡាវ ដើម្បីស៊ើបអង្កេតនូវឧបទ្ទវហេតុដែលបានកើតឡើង (គ្រាប់ធ្លាក់លើទឹកដីឡាវ) ប្រកបដោយទំនួលខុសត្រូវវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ផងដែរ៕ អត្ថបទបាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព