ព័ត៌មាន
ប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុងខេត្តកំពង់ឆ្នាំង បរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ដោយសារសង្គ្រាមសៀមឈ្លានពានទឹកដី
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការ និងជនបរទេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មុតមាំ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីផ្គត់ផ្គង់ និងត្រៀមបម្រុងទុកសម្រាប់ករណីបន្ទាន់ណាមួយ នៃបុព្វហេតុមនុស្សធម៌ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវសៀមឈ្លានពាន។
ប្រជាពលរដ្ឋ និងជនបរទេស បានថ្លែងថា៖ ពិធីបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២ គឺបម្រើដល់សេចក្តីត្រូវការជាប្រចាំ ក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់ និងត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមសៀមឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការក្នុងទឹកមុខមុតមាំ ទោះបីនៅសមរភូមិក្រោយពិតមែន តែទឹកចិត្ត និងបេះដូងនៅជាមួយបងប្អូនវីរកងទ័ពជានិច្ច ក្នុងការការពារដែនដីសុវណ្ណភូមិនៃយើង។
ដោយឡែកជនជាតិជប៉ុនម្នាក់ដែលបានមករស់នៅក្នុងខេត្តកំពង់ឆ្នាំងរយៈពេលជាង១ឆ្នាំមកនេះ បានអោយដឹងថា៖ គាត់ពិតជាស្រឡាញ់ប្រជាជនកម្ពុជាណាស់ ដោយសារតែប្រជាពលរដ្ឋកម្ពុជា មានចរិតស្លូតបូត រាក់ទាក់រួសរាយ និងចេះជួយយកអាសារគ្នា។ គាត់បានមកផ្តល់ឈាមក្នុងថ្ងៃនេះ គឺចង់បង្ហាញពីមនោសញ្ចេតនារបស់គាត់ចំពោះប្រជាជនកម្ពុជាវិញ ព្រោះពេលនេះ ប្រជាជន កងទ័ពកម្ពុជាបាន និងកំពុងជួបប្រទះនូវការឈ្លានពានពីកងទ័ពសៀម ហើយពួកគាត់កំពុងត្រូវការឈាមសំរាប់ជួយដល់ជនរងគ្រោះ ក្នុងសង្គ្រាម។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញពីគោលបំណងនៃការបរិច្ចាគឈាមមនុស្សធម៌នាពេលនេះ មានសារៈសំខាន់២ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផង សម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមសៀមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ៕ កាំង ហុងវាស្នា
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព