ព័ត៌មាន
ប្រជាពលរដ្ឋភៀសសឹក ៥០០០ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដោយថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំ បានអញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន៥០០០គ្រួសារ មកពីឃុំចំនួន៦ក្នុងចំណោមឃុំទាំង៨នៃស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
យោងតាមរបាយការណ៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា ៖ មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់។ បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។
ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៥,៨៥៥គ្រួសារ ស្នើនឹង១៩,៩៤៣នាក់។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែងជាមួយលោកយាយលោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែងព្រាត់ប្រាសគ្រួសារដោយសារសង្គ្រាម។ ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួបលោកយាយលោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។ សម្តេចប្រធាន បានបញ្ជាក់ថា ៖ ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយរាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅតាមបន្ទាត់ព្រំដែនដែលរងគ្រោះដោយគ្រាប់ផ្លោងរបស់កងទ័ពឈ្លានពានសៀម តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ពេលនេះ ធ្វេីបាត់បង់សេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ និងការសិក្សារបស់កូនៗចៅៗ ។
ដោយមេីលឃេីញពីទុក្ខលំបាកវេទនាទាំងអស់នេះហេីយ ទេីបថ្ងៃនេះ កក្រក បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រេីប្រាស់មួយចំនួនជូនបងប្អូននាពេលនេះ ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋភៀសសឹកដែលទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងការគិតគូរ សម្តេចប្រធានពីជិវភាពរស់នៅរបស់ពួកដោយមិនទុកពួកគាត់ចោល។ ពួកគាត់បន្តថា មានតែមាតាមនុស្សធម៌នៃកម្ពុជា ដែលតែងយកចិត្តទុក្ខដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលា
ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្ដេចគតិព្រឹទ្ធបណ្ឌិត បានស្នើសុំទៅដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមន្ទីរទាំង 25 រាជធានីខេត្ត បង្កើតការិយាល័យទំនាក់ទំនង ជួយរកការងារជូនពលករមកពីប្រទេសថៃ ដើម្បីឲ្យពួកគាត់មានការងារធ្វើឡើងវិញ មានប្រាក់ចំណូលចិញ្ចឹមគ្រួសាររបស់ពួកគាត់ផងដែរ។ ហើយសម្ដេចប្រធានស្នើរសុំទៅដល់ពលករ ដែលទើបត្រឡប់មកសូមកុំត្រឡប់ទៅប្រទេសថៃវិញ។ ព្រោះជនជាតិថៃមិនស្រឡាញ់យើងនោះទេ ពួកគេមើលងាយយើងគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរសម្ដេចបានអំពាវនាវទៅដល់ប្រជាជនភៀសសិកទាំងអស់ដែលកំពុងរស់នៅទីនេះ ថែរក្សាសុខភាពឱ្យបានល្អ ពិសារទឹកដាំឆ្អិន ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ កុំឱ្យកុមារតូចៗលេងទឹកចៀសចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។
សូមជម្រាបថា ៖ អំណោយដែលចែកជូននាពេលនេះក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០ គីឡូ មី១កេស ត្រី១០កំប៉ុង ទឹកស៉ីអ៉ីវ៣ដប ទឹកត្រី៣ដប ឃីត១ ( មុងក្រមា ភួយ សារុង ) សាប៊ូដុសខ្លួន១ដប ម្សៅសាប៊ូ១គីឡូក្រាម ថ្នាំដុសធ្មេញមួយទីប ច្រាស់ដុះធ្មេញ១ដេីម និងថវិកា ៥ម៉ឺន ។
អំណោយជាស្បៀង សម្ភារ: និងថវិកាទាំងនេះគឺជា ជាអំណោយបានមកពីសប្បុរសជនក្នុងឱកាសទិវា 8 ឧសភា។
សម្រាប់ទែយ្យទានប្រគេនវត្តពោធិ៍ប្រាំពាន់ដើមរួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ស្ករស ១០ គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក ១២ គីឡូ ក្រាម, ត្រីងៀត ១២គីឡូក្រាម និងថវិកា ៥លានរៀល។ ប្រគេន ព្រះចៅអធិការវត្តពោធិ៍៥ពាន់ដើម នូវបច្ច័យ ២លានរៀល និងព្រះសង្ឃ៤អង្គ ១អង្គៗ ១លានរៀល។ ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យ ចំនួន ១០.០០០ ដុល្លារទៀត សម្រាប់ចូលរួមកសាងព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍៥ពាន់ដើម ផងដែរ។ ជាមួយគ្នានេះ គណៈប្រតិភូអមដំណើរ ក៏មានសទ្ធាជ្រះថ្លាចូលរួមកសាងបន្ថែម ក្នុងនោះមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម និងលោកជំទាវ ថវិកា២០លានរៀល, ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ជឹង ធានសេង ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ម៉ម វណ្ណឌី ថវិកា ៤០លានរៀល, លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជ សោភ័ន ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម អ៊ុត ឈន និងលោកជំទាវ ថវិកា ១ពាន់ដុល្លារ, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ហ៊ីវ គីមហេង និងលោកជំទាវ លឹម ស្រីពៅ ព្រមទាំងបុត្រនិងចៅ ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ឯក ឃុនឌឿន ថវិកា ១ពាន់ដុល្លារ, លោក សេង ទាំងវៀង និងភរិយា ១ពាន់ដុល្លារ, និងសប្បុរសជន ៥រូបទៀត ថវិកា ៥ពាន់ដុល្លារ។
សូមជម្រាបជូនថា ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្រាប់បន្តក្នុងប្រតិបត្តិការជួយដល់ជនភៀសសឹកផងដែរ៕
អត្ថបទ: សំ ងីម




















-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន1 week agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន1 week agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន2 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា