ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភព លោកទាំងមូល
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនមិន មែនគ្រាន់តែជាការបទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភពលោកទាំងមូល។ ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគ យល់គ្នារវាងអាជ្ញាធរមីន អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ (GPI) និងអង្គការដោះមីនកម្ពុជា (CSHD) ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ន។
ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកវិស័យសកម្មភាពមីន ជាការរួមចំណែកក្នុងការលើកកម្ពស់មិនត្រឹមតែផ្តល់សុខសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាព គាំទ្រដល់សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាដើម។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ តាមរយៈការរួមចំណែកក្នុងការដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសូមកោតសរសើរ និងវាយតម្លៃចំពោះការគាំទ្ររបស់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានផ្តល់នូវទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងបានរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជួយសង្រ្គោះអាយុជីវិត ការស្តារសហគមន៍ឡើងវិញ ការបង្កើតសេចក្តីសង្ឃឹមថ្មី និងកសាងភាពថ្លៃថ្នូរ ជាពិសេសរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្តេជ្ញាចិត្តកសាងអនាគតមួយដែលប្រជាជនកម្ពុជាគ្មានការភ័យខ្លាចពីគ្រាប់មីន។
ពិធីនេះ ប្រព្រឹត្តិទៅនៅទីស្នាក់អាជ្ញាធរមីន ដែលចុះហត្ថ លេខាដោយ អាជ្ញាធរមីន តំណាងដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ តំណាងដោយ លោក Lee Jongsun អនុប្រធាន និងអង្គការដោះមីនកម្ពុជា តំណាងដោយ លោកស្រី អ៊ឹង សុខចេង នាយិការប្រតិបត្តិ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងការជំរុញលទ្ធភាពទទួលបានដីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម៕ អត្ថបទ.ភារម្យ






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព