ព័ត៌មាន
ក្រសួងបរិស្ថានផ្ដល់ធុងសំរាមចំនួន 500 ធុងបន្ថែមទៅលើចំនួនដែលបានធ្លាប់ផ្ទាល់ជូនដល់មន្ទីរបើបរិស្ថានដែលមានព្រំដែនកម្ពុជា ថៃ ដើម្បីធានានូវអនាម័យស្អាតលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុវត្ថិភាពនានា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៥ បានសម្រេចប្រគល់ធុងសំរាមចំនួន៥០០ធុងបន្ថែមពីលើចំនួនធុងសំរាមលើកទី១ ដែលប្រគល់ជូនដល់មន្ទីរបរិស្ថានខេត្តនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ចំនួន ៥០ ធុង និងរថយន្តដឹកសំរាម ចំនួន គ្រឿង និងលើកទី២ បានប្រគល់ធុងសំរាម ២២០ ធុង និងរថយន្តដឹកសំរាម ជូនរដ្ឋបាលខឹត្តព្រះវិហារ នៅខេត្តឧត្តរមានជ័យ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ្ឌលសុវត្ថិភាពហើយជាពិសេសនោះ គឺបានផ្សព្វផ្សាយភាពស្អាត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក៏ដូចជាភាពស្អាតដែលកាត់ចែងនៅក្នុងចិត្ត និងភាពស្អាតដែលធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់នោះបាល្អ ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងបរិស្ថានតែងតែគិតគូរអំពីជីវភាព និងសុខទុក្ខ គាំទ្រទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជារបស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ភៀសសឹក មកមណ្ឌលសុវត្ថិភាពនានា។











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព