ព័ត៌មាន
សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះថា កិច្ចប្រជុំពិសេសដើម្បីដោះស្រាយជ ម្លោះព្រំដែនកម្ពុជា-ថៃដែលរៀបចំធ្វើនៅក្នុងប្រទេសម៉ាឡេស៊ីនាថ្ងៃ ២៨ កក្កដានេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើ ៣ ចំណុចសំខាន់ៗ។ លទ្ធផលសម្រេចបាននេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលរហូតសម្រេចបានលទ្ធផលបីចំណុចសំខាន់នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ចិន ពិសេសម៉ាឡេស៊ី ដែលបានប្រឹងប្រែងជួយសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន ៣ ចំណុចសំខាន់ៗនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។ កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដានេះ មានដូចជា៖ ទី១.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើការឈប់បាញ់ដោយគ្មានលក្ខខណ្ឌចាប់ពីម៉ោង ១២ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ, ទី២.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគដែលកំពុងមានជម្លោះតាមបណ្ដោយព្រំដែននៃប្រ ទេសទាំងពីរជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៩ ខែកក្កដាស្អែកនេះ, ទី៣.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំ JBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងរៀបចំធ្វើនៅដើមខែសីហា ខែក្រោយនេះ។
គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដំបូងដែលថៃចាប់ផ្ដើមឈ្លានពានចូលដែនបូរណភាពទឹកដីកម្ពុជា រហូតមកទល់នឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាភៀសសឹកជាង ១៣០០ ០០ នាក់, សាលារៀនចំនួន ៦០០ ត្រូវបិទទ្វារ និងបណ្ដាលឱ្យសិស្សានុសិស្សចំនួន ១៥០០០០ នាក់ ត្រូវខកខានមិនបានសិក្សារៀនសូត្រ។ ក្រៅពីនេះ ក៏មានពលរដ្ឋកម្ពុជារងរបួស និងស្លាប់ជាច្រើនដោ យសារទង្វើឈ្លានពានរបស់ថៃនេះផងដែរ។ នេះមិនទាន់គិតដល់ការខូចខាតមន្ទីរពេទ្យ ផ្ទះសម្បែងរប ស់ប្រជាពលរដ្ឋ វត្តអារាម និងផលប៉ះពាល់ជាច្រើនទៀត ពីការឈ្លានពានរបស់ថៃនេះនៅឡើយទេ៕
ដោយ៖ គង់ ឌិន





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព