ព័ត៌មាន
យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក
ភ្នំពេញ ៖ យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតថ្មីៗ តាមរយៈនៃការស្រាវជ្រាវ និងបង្កើតនូវសំណាក់ផលិតផលផ្សេងៗ តាមរយៈនៃការកែច្នៃ ចេញពីវិស័យកសិកម្ម ដោយបានកំពុងចូលរួម និងគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលលើការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែម និងការបង្កើតការងារនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។
និស្សិតកម្ពុជាដែលជាប់ជ័យលាភីពីការប្រកួតប្រជែង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ត្នោតមាសលើកទី៦ ឆ្នាំ២០២៥ នៅចុង សប្តាហ៍កន្លងមកនេះថា កម្ពុជាគឺជាប្រទេសកសិកម្ម បច្ចុប្បន្នរាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ បាននិងកំពុងបន្តធ្វើទំនើបកម្ម ក្នុង វិស័យកសិកម្ម បង្កើនផលិតភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រខ្សែច្រវាក់តម្លៃកសិកម្ម និងការធ្វើពិពិធកម្មក្នុងវិស័យកសិកម្មជាដើម តាមរយៈការកែច្នៃផលិតផលចេញពីវិស័យកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម ប្រាក់ចំណូល និងការ បង្កើតការងារនៅក្នុងស្រុកជាដើម។
និស្សិតទាំងនេះថ្លែងស្រដៀងគ្នាបន្តថា ស្របពេលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់លើវិស័យកសិកម្ម ពួកគាត់ក៏ មានបំណងជំរុញអភិវឌ្ឍខ្លួន ឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល និងជាសហគ្រិនឆ្នើម ដើម្បីចូលរួមចំណែកបង្កើតនូវសំណាក់ អាជីវកម្មថ្មីៗបន្ថែម គាំទ្រដល់ការធ្វើពិពិធកម្មក្នុងវិស័យកសិកម្ម ឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា គាំទ្រដល់កំណើននៃការនាំ ចេញរបស់កម្ពុជា។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ លើកឡើងថា វិស័យកសិកម្មគឺជាវិស័យមានសក្តានុពលមួយ នៅកម្ពុជា ដែលកន្លងមកកម្ពុជាភាគីច្រើនបាននាំចេញផលិតផលស្រស់ៗទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈនេះ មូលនិធិគីណាល់ មានគោលបំណងចង់ឱ្យនិស្សិតកម្ពុជា ចូលរួមការកែច្នៃចេញពីផលិតផលកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃ បន្ថែម ការចូលរួមគាំទ្រនៅពេលផលិតផលកសិកម្មជុញនៅលើទីផ្សារ ការចូលរួមលើកកម្ពស់ដល់ការដាំដុះរបស់កសិករ និងបង្កើន ប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាដើម។
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា មូលនិធិគីណាល់ពិតជាមានសារៈ សំខាន់ណាស់ ដោយបាននិងកំពុងបង្កើតធនធានមនុស្ស, បណ្តុះនូវគំនិតកែច្នៃថ្មីៗ ឆ្លើយតបទៅនិងតម្រូវការទីផ្សារ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ដែលបាននិងកំពុងចូលរួមការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង ការឈានទៅពង្រីកដៃគូពាណិជ្ជកម្មឱ្យបាន កាន់តែច្រើន ដើម្បីជំរុញដល់កំណើននៃការនាំចេញទំនិញ និងផលិតផលចេញពីវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លា៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព