ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំប្រចាំផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ គឺជារឿងដ៏ចាំបាច់ សម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការធ្វើអាជីវកម្មផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាម ជនបទ មានជីវភាពកាន់តែធូរធារ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវប្រចាំក្រាលកៅស៊ូ DBST ចំនួន ១១ ខ្សែ ប្រវែងសរុបជិត ១៧០ គីឡូម៉ែត្រ ស្ថិតនៅក្រុង-ស្រុក ចំនួន៥ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់ បន្ថយពេលវេលា ការចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទជាដើម។
លោកជំទាវ លើកឡើងបន្តថា បញ្ហាផ្លូវនេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោល ដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម កិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទនិងទីក្រុងជាដើម។ តាមរយៈផ្លូវខាងលើ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនេះ, អ្នកទទួលការងារលើការថែទាំប្រចាំផ្លូវទាំងនេះ សូមយកចិត្តទុកលើការងារថែទាំដំណាក់កាលទី២បន្តទៀត ដោយត្រូវខិតខំប្រឹងប្រែង អនុវត្តឱ្យសម្រេចបានតាមផែនការ និងជាផ្លូវប្រកបដោយគុណភាព ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
លោកជំទាវ ឯក គន្ធវារី បន្ថែមទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធី កាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍន៍នៅតាមទីក្រុង, ទីប្រជុំជន, និងតាមជនបទ មានផ្លូវ មានទឹក មានភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាកម្ម ឆ្លើយតបទៅនិងតម្រូវការផ្សេងៗនៅតាមមូលដ្ឋានរបស់ពួកគាត់ដូចជា សម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើ អាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយជាដើម៕
អត្ថបទ៖ សុន រ៉ាឌី

















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព